អុីតាលី៖ ខ្សែប្រយុទ្ធឆ្នើមក្រុម Juventus កីឡាករ Cristiano Ronaldo បានលោតទៅកាប់ចានបញ្ចូលទីក្រុម AC Milan បានយ៉ាងស្អាតអំឡុងការប្រកួតនៅក្នុងក្របខណ្ឌ Serie A កាលពីប្រកួតនៅយប់មិញនេះ។

Cristiano Ronaldo

នៅតង់ទី១ក្រុមភ្ញៀវ Juventus ជាអ្នកស៊ុតគ្រាប់បាល់នាំមុខមួយគ្រាប់មុន ដោយខ្សែប្រយុទ្ធ Mario Mandžukić នៅក្នុងនាទីទី៨ នៅដែលខ្សែការពារ Alex Sandro ជាអ្នកលើកបាល់ឲ្យខ្សែប្រយុទ្ធរូបនេះតែតបញ្ចូលទីបានយ៉ាងស្អាត ហើយលទ្ធផល ១-០នេះដែរក៏បានរក្សារហូតដល់បញ្ចប់ការប្រកួតនៅក្នុងតង់ទី១ផងដែរ។

យ៉ាងណាមិញ ចូលដល់តង់ទី២ ក្រុមភ្ញៀវនៅតែមានឱកាសស៊ុតគ្រាប់នាំមុខសាជាថ្មី គឺធ្វើបានសម្រេចដោយអតីតខ្សែប្រយុទ្ធឆ្នើមក្រុម Real Madrid កីឡាករ Cristiano Ronaldo នៅក្នុងនាទីទី៨១ ដែលជាការស៊ុតកាប់ចានបានយ៉ាងល្អនៅពេលដែលបានស៊ុតនៅសល់ពីខ្សែការពារ João Cancelo ។

Mario Mandžukić
Mario Mandžukić
Cristiano Ronaldo

គួរឲ្យដឹងថា លទ្ធផល ២-០នេះដែរបានរក្សារហូតដល់បញ្ចប់ការប្រកួតពេញ ៩០នាទីពេញរវាងក្រុមម្ចាស់ផ្ទះ AC Milan និងក្រុមភ្ញៀវ Juventus ខណៈដែលក្រុមម្ចាស់ផ្ទះក៏ទទួលបានកាតក្រហមមួយសន្លឹកផងដែរ៕

Cristiano Ronaldo
ក្រុម Juventus

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]