ភ្នំពេញ៖ ប្រាកដជាមានទស្សនិកជនមិនតិចនោះទេ បានស្គាល់ពីតារាហ្វេសប៊ុកវ័យក្មេង និងពូកែរកស៊ី អ្នកនាង ស្រីអូន ជាក់ជាមិនខាន ដោយនាពេលកន្លងមក អ្នកនាង តែងតែជួយដល់ អ្នកដែលខ្វះខាត គ្មានទីពឹងច្រើននាក់។ ដោយទង្វើល្អៗជាច្រើនរបស់ខ្លួន ធ្វើឲ្យអ្នកនាង ស្រីអូន មានការសរសើរយ៉ាងខ្លាំងពីមហាជន។

ជាក់ស្ដែង កាលពីថ្មីៗនេះ ដោយឃើញការលំបាកខ្លាំង របស់តារាកំប្លែង តា ចេក ដែលមានជីវភាព ខ្វះខាតខ្លាំង បន្ទាប់ពីម្ដាយរបស់លោក បានទទួលមរណភាពកាលពីប៉ុន្មានថ្ងែមុននេះ ធ្វើឲ្យតារាចិត្តធម៌ អ្នកនាង ស្រីអូន រំជួលចិត្ត ក៏បានធ្វើការ អញ្ជើញតារាកំប្លែង ដ៏កម្សត់ មកគេហដ្ឋានអ្នកនាង ដើម្បីផ្ដល់ថវិកាមួយចំនួន ឲ្យទៅតា ចេក ក្នុងការបន្ដការស៊ី ចិញ្ចឹមជីវិត។ 

ក្នុងនោះផងដែរ អ្វីដែលមានការភ្ញាក់ផ្អើលខ្លាំង គឺអ្នកនាងស្រី អូន បានផ្ដល់ជាថវិកាចំនួនធំ ក្នុងការឲ្យតា ចេក ទៅសងបំណុលគេ ថែមទៀតផង។

គួរបញ្ជាក់ផងដែរថា លោក តា ចេក ត្រូវបានគេលែងហៅទៅសម្ដែងទៀតហើយ ដោយខ្លួន វ័យកាន់តែចាស់ និងរវល់ មើលប្រពន្ធ ឈឺផង ជាហេតុធ្វើឲ្យខ្លួន គ្មានពេលវេលា ក្នុងការសម្ដែង នាពេលកន្លងមក ទើបលោក សម្រេចចិត្តឈប់ លេងកំប្លែង ទៀតហើយ៕

តោះដើម្បីជ្រាបច្បាស់ទៅទស្សនាទាំងអស់គ្នា ៖

អ្នកនាង ស្រីអូន
អ្នកនាង ស្រីអូន
អ្នកនាង ស្រីអូន
តា ចេក
តា​ចេក
តា​ចេក
តា​ចេក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយ ចេក