ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយ កាលពីពេលថ្មីៗនេះ តារាសម្តែង ចៅខ្មែរ បានសម្រេចចិត្ត ប្រកាសលាភាពនៅលីវ ងាកមក​ស្រលាញ់ និងរៀបការគ្នាជាមួយប្រុសភេទដូចគ្នា ធ្វើឲ្យមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម។

នាព្រឹកនេះដែរ ជាថ្ងៃជ័យសិរីមង្គលចូលរោងការ របស់អ្នកទាំងពីរ ដែលបានកាន់ដៃគ្នាចូលរោងជ័យយ៉ាងពោរពេញដោយក្តីសុខ និងស្នាមញញឹម ស្របពេលដែលជាថ្ងៃពិសេស ឡើងគេហដ្ឋានថ្មីតម្លៃរាប់ម៉ឺនដុល្លារ ដែលបានមកពីប្រាក់ខិតខំរកស៊ីមិនថាថ្ងៃយប់របស់អ្នកទាំងពីរ។

នៅពេលនេះដែរ បំណងប្រាថ្នាថានឹងរៀបការ របស់អ្នកទាំងពីរ ក៏បានក្លាយទៅជាការពិតហើយ ដែលមិនថាក្តីស្នេហានោះទេ ថែមទាំងទទួលបាននូវផ្ទះដ៏ធំ សម្រាប់​សាងសុភមង្គលជាមួយគ្នា នៅថ្ងៃខាងមុខទៀតផង។

ទន្ទឹមនឹងនេះផងដែរ ឃើញថាទិដ្ឋភាពនៅក្នុងថ្ងៃពិសេសរបស់តារារូបនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល ព្រោះថានេះជាលើកទី១ហើយដែលអ្នកនៅក្នុងរង្វង់សិល្បៈ ដាច់ចិត្តរៀបការភេទដូចគ្នាបែបនេះ មិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏បានចូលរួមអបអរសាទរដល់អ្នកទាំង២ ឲ្យស្រលាញ់គ្នាជារៀងរហូត៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖ 

ចៅខ្មែរ និងគូស្នេហ៍
ចៅខ្មែរ និងគូស្នេហ៍
ចៅខ្មែរ និងគូស្នេហ៍
ចៅខ្មែរ និងគូស្នេហ៍
ចៅខ្មែរ ចូលរោងការព្រឹកនេះ
ចៅខ្មែរ ចូលរោងការព្រឹកនេះ
ចៅខ្មែរ ចូលរោងការព្រឹកនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]