ភ្នំពេញ៖ ប្រិយមិត្តមួយចំនួន ដែលជាអ្នកតាមដានរឿងរ៉ាវរបស់តារាកំប្លែងកញ្ញា នីឡា ច្បាស់ជាជ្រាបហើយថា កាលពីជាងកន្លះឆ្នាំមុន តារាកំប្លែងរូបនេះ ធ្លាប់មានបញ្ហាជាមួយគូដណ្តឹងវ័យក្មេង រហូតដល់ថ្នាក់ផ្តាច់ពាក្យគ្នា។

យ៉ាងណាមិញ ក្រោយពេលដែលកញ្ញា នីឡា នាងបានផ្តាច់ពាក្យគ្នារួចមក នាងត្រូវបានមហាជនជាច្រើន រិះគន់យ៉ាងចាស់ដៃថានាងក្លាយជាមេម៉ាយឥតខាន់ស្លា ជាមនុស្សមិនល្អ ទើបដល់ថ្នាក់សម្រេចចិត្តធ្វើរឿងបែបនេះ ។ លុះក្រោយមក នីឡា ក៏បានបង្កាត់ភ្លើងស្នេហ៍ជាថ្មី ជាមួយបុរសវ័យក្មេងម្នាក់ ហើយនាងក៏ត្រូវមហាជនរិះគន់ឥតសំចៃមាត់ម្តងទៀត។

តួយ៉ាង ដោយសារតែអត់ទ្រាំ នឹងសម្តីអ្នកនិយាយរិះគន់ឲ្យនាងមិនបាន កាលពីម្សិលមិញនេះកញ្ញា នីឡា បានបង្ហោះសារនៅលើហ្វេសប៊ុកផ្ទាល់ខ្លួន បោះសម្តីក្តែងៗឲ្យអ្នករិះគន់នាងទាំងនោះ យ៉ាងខ្លាំងៗថា៖

សាររបស់ នីឡា

ទោះជាយ៉ាងណាក្តី ផ្អែកលើសាររបស់នីឡាខាងលើ អាចនឹងធ្វើឲ្យអ្នករិះគន់នាង ឆួលច្រមុះបាន ព្រោះថាអ្នករិះគន់នាងចាំតែរកចំណុចខុសរហូត ដោយមិនដឹងរឿងផ្ទៃក្នុងរបស់នាងច្បាស់លាស់ ថាមានបញ្ហាបែបណាខ្លះនោះទេ៕ 

 តើប្រិយមិត្តយល់យ៉ាងណាដែរ? 

នីឡា
នីឡា
នីឡា
នីឡា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា