ភ្នំពេញ៖ បន្ទាប់ពីមានសមត្ថភាពនៅក្នុងការបញ្ចេញសម្លេងដ៏ល្អ ម្ចាស់ពានរង្វាន់The Voice Kids រដូវកាលទី២ ប្អូនប្រុសទេព ពិសិដ្ឋ បានធ្វើឲ្យមហាជនជាច្រើន សរសើរយ៉ាងខ្លាំង ក្រោយបានបង្ហាញនូវទង្វើដ៏ល្អប្រពៃ គួរឲ្យសរសើរ ទោះបីជាបច្ចុប្បន្ននេះប្អូន មានវ័យក្មេងនៅឡើយក្តី។

យ៉ាងណាមិញ ប្រិយមិត្តជាច្រើន ប្រាកដជាបានដឹងហើយថា រង្វាន់ដែលទទួលបានពីការប្រលងលើកពានលើកនេះ ក៏ទទួលបានការឧបត្ថម្ភច្រើនមិនធម្មតាដែរ ដោយក្នុងនោះមានដូចជាអំណោយខ្លះៗ បូករួមនឹងថវិការាប់ម៉ឺនដុល្លារឯណោះ។

គ្រាន់តែទទួលបាននូវរបស់របរទាំងអស់នេះភ្លាម តារាវ័យក្មេងរូបនេះក៏បានយកទៅឲ្យប្អូនៗក្រីក្រ ដែលសិក្សានៅ«សាលាដូងកោះដាច់» កាលពីពេលម្សិលមិញនេះ បានធ្វើឲ្យមហាជនជាច្រើនមិនថាក្មេងចាស់ប្រុសស្រី បាននាំគ្នាសរសើរដល់ប្អូនប្រុសគ្រប់គ្នា ដែលមានទឹកចិត្តយ៉ាងល្អបែបនេះ។

ជាមួយគ្នានេះដែរ ម្ចាស់ពានរង្វាន់រូបនេះបានបង្ហាញអារម្មណ៍សប្បាយរីករាយជាមួយប្អូនៗ ដែលកំពុងសិក្សានៅសាលារៀនមួយនេះ ថែមទាំងលើកចម្រៀងជាច្រើន​បទមកច្រៀងឲ្យក្មេងៗទាំងនោះស្តាប់ យ៉ាងពីរោះគួរឲ្យសរសើរទៀតផង៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

ប្អូនប្រុសទេព ពិសិដ្ឋ
ប្អូនប្រុសទេព ពិសិដ្ឋ
ប្អូនប្រុសទេព ពិសិដ្ឋ
សកម្មភាពទេព ពិសិដ្ឋ ចុះឲ្យអំណោយក្មេងៗ
សកម្មភាពទេព ពិសិដ្ឋ ចុះឲ្យអំណោយក្មេងៗ
សកម្មភាពទេព ពិសិដ្ឋ ចុះឲ្យអំណោយក្មេងៗ
សកម្មភាពទេព ពិសិដ្ឋ ចុះឲ្យអំណោយក្មេងៗ
សកម្មភាពទេព ពិសិដ្ឋ ចុះឲ្យអំណោយក្មេងៗ
សកម្មភាពទេព ពិសិដ្ឋ ចុះឲ្យអំណោយក្មេងៗ
សកម្មភាពទេព ពិសិដ្ឋ ចុះឲ្យអំណោយក្មេងៗ
សកម្មភាពទេព ពិសិដ្ឋ ចុះឲ្យអំណោយក្មេងៗ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ

ទេព ពិសិដ្ឋ