ភ្នំពេញ៖ ប្រហែលជាប្រិយមិត្ត នៅចាំបាន ពីFreshie Girl លេខ១ ឆ្នាំ២០១១ កញ្ញា ហ៊ុន ច័ន្ទរាជនី ដែលគ្រាន់តែជាប់ជាជ័យលាភីភ្លាម រូបនាង ក៏បានឡើងកូដភ្លាមៗ ដោយបាន ថតរឿង ថតស្ពត និងវីដេអូចម្រៀងល្បីៗ នៅក្នុងផលិតកម្មជាច្រើន។

ប៉ុន្តែមិនបានប៉ុន្មាន តារាស្រីរូបនេះ ក៏បានដកខ្លួនចេញពីពិភពសិល្បៈ បាត់ដំណឹងសូន្យឈឹង ស្ទើរហៅមិនលឺតែម្តង។ ជាពិសេស រហូតមានអ្នកខ្លះ បាននិយាយថា ប្រហែលជានាង ទៅនៅបរទេស ក៏ថាបាន។

ប៉ុន្តែតាមពិតទៅ ហ៊ុន ច័ន្ទរាជនី គឺនៅប្រទេសខ្មែរ មិនបានទៅរស់នៅ បរទេស ដូចពាក្យដែលគេថានោះទេ គ្រាន់តែនាង បានឈប់ពីសិល្បៈ ដោយនាង ចង់ប្រើជីវិតឯកជន ជាជាងប្រើជីវិតក្នុងសិល្បៈ។ ជាពិសេស រូបនាង ក៏តែងតែបង្ហាញរាល់ពិធីមង្គលការ កម្មវិធីនានា របស់តារាផ្សេងៗ ព្រោះនាង​មិនចង់ ផ្តាច់ទំនាក់ទំនងល្អៗជាមួយតារាៗ ទាំងស្រុងនោះទេ។

ជាពិសេស បើក្រឡេកមើលរូបសម្រស់របស់ រាជនី សព្វថ្ងៃនេះ ពិតជាស្រស់ស្អាតខ្លាំង ជាមួយនឹងទម្រង់មុខ ពងក្រពើ យ៉ាងគួរឲ្យស្រលាញ់ ដែលខុសពីមុន គឺមុខរបស់នាង មានលក្ខណៈមូលពេញក្រឡង់តែម្តង។ ប៉ុន្តែទោះបីជា មានការប្រែប្រួលទម្រង់មុខបន្តិចក៏ដោយ ក៏ហ្វេនជាច្រើន នៅតែគិតថា មានភាពទាក់ទាញម្យ៉ាងម្នាក់ ជាមួយនឹងមុខពីមុន និងបច្ចុប្បន្ន៕

តោះមើលសម្រស់របស់នាង ក្នុងពេលបច្ចុប្បន្នទាំងអស់គ្នា៖

ហ៊ុន ច័ន្ទរាជនី កាលពីមុន
ហ៊ុន ច័ន្ទរាជនី កាលពីមុន
ហ៊ុន ច័ន្ទរាជនី កាលពីមុន
សម្រស់រាជនី បច្ចុប្បន្ន
សម្រស់រាជនី បច្ចុប្បន្ន
សម្រស់រាជនី បច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]