ថៃ: ដូចដែលប្រិយមិត្តធ្លាប់បានដឹងរឿង របស់តារាសម្តែងស្រី Vj Woonsen រួចមកហើយថា នាងគឺជាតារាស្រីមួួយរូប ដែលបានទទួលរងការប៉ះទង្គិចផ្លូវចិត្តជាច្រើន​ ពាក់ព័ន្ធជាមួយនឹងរឿងរ៉ាវស្នេហា និងមិត្តភាព ជាដើម។

ដោយដូច្នោះហើយ នាពេលសប្តាហ៍កន្លងទៅនេះ នាងក៏បានធ្វើការសម្រាកចិត្ត កាយ ចេញពីការងារនៅឯទីក្រុង មកចំណាយពេលវេលា យ៉ាងមានតម្លៃ ក្នុងការតាំងសមាធិគ្រប់គ្រងអារម្មណ៍ នៅវត្ត ជាមួយមហាជនប្រុសស្រីជាច្រើនរូប។

Vj Woonsen

ជាមួយនឹងសកម្មភាពមកតាំងសមាធិខាងលើនេះ ក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើន មានការចាប់អារម្មណ៍ជាខ្លាំង មកកាន់នាង ព្រោះថា ថ្វីបើ នេះជាថ្ងៃឈប់សម្រាកផ្ទាល់ខ្លួនរបស់នាង ក៏ពិតមែន ប៉ុន្តែ នាងបែរជាមិនសម្រេចចិត្តដើរលេងកម្សាន្ត ទៅណា មកណា ដូចជាតារាផ្សេងៗនោះទេ៕

ខាងក្រោមនេះ ជាសំណុំរូបភាពរបស់នាង នាពេលកំពុងតែតាំងសមាធិ:

Vj Woonsen
Vj Woonsen
Vj Woonsen
Vj Woonsen
Vj Woonsen
Vj Woonsen
Vj Woonsen
Vj Woonsen

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]