កូរ៉េខាងត្បូង ៖ វាមិនមែនជារឿងដែលចម្លែកនោះទេ ដែលអ្នកគាំទ្ររបស់ តារាប្រុសដ៏ល្បីឈ្មោះដូចជា V តែងតែបានឃើញពី ភាពស្និទ្ធស្នាលរបស់លោក ជាមួយនឹងក្មេងៗ ដែលមើលទៅពិតជាគួរឲ្យស្រលាញ់ខ្លាំងណាស់ រហូតធ្វើឲ្យពួកគេអត់មិនគិតមិនបានថា នៅថ្ងៃអនាគត V ច្បាស់ជា ក្លាយជាលោកប៉ាក៏សែនកក់ក្ដៅ នឹងអស្ចារ្យបំផុត សម្រាប់កូនៗរបស់លោកជាមិនខាន។

រូបភាព V

ជាការពិតណាស់ V ត្រូវបានគេស្គាល់ថា ជាតារាប្រុសមួយរូប ដែលស្រលាញ់ចូលចិត្តក្មេងបំផុត ពោលគឺ លោកតែងតែបង្ហាញពី ស្នាមញញឹមដ៏កក់ក្ដៅ និងភាពរីករាយយ៉ាងក្រៃលែង រាល់ពេលដែលលោក បានជួបនឹងក្មេងៗ។

មិនត្រឹមតែប៉ុណ្ណោះទេ លោកមិនអាចបណ្ដោយឲ្យឱកាសទាំងនោះ រំលងផុតទៅបានឡើយ គឺឲ្យតែជួបនឹងក្មេងៗ V តែងតែលើកយកមកពរ និងឱបយ៉ាងស្និទ្ធ ពោរពេញដោយក្ដីស្រលាញ់។

ក្នុងនោះដែរ លោកក៏ធ្លាប់បាននិយាយ ក្នុងបទសម្ភាសន៍មួយផងដែរថា ថ្ងៃអនាគត លោកចង់បានកូនចំនួន ៥នាក់ គឺកូនប្រុស ៤នាក់ និងកូនស្រីម្នាក់ ប្រសិនបើលោកមានពេល។ ប៉ុន្តែបើគ្មានពេលវេលាគ្រប់គ្រាន់ ដើម្បីមើលថែ លោកចង់បានកូនចំនួន ៣នាក់៕

ទស្សនារូបភាព ដ៏គួរឲ្យស្រលាញ់របស់ V និងក្មេងៗខាងក្រោម ៖

រូបភាព V
រូបភាព V
រូបភាព V
រូបភាព V

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]