ឥណ្ឌា៖ ដោយករណីបៀតបៀនកេរ្តិ៍ខ្មាស និងរំលោភសេពសន្ថវៈលើនារីភេទនៅឥណ្ឌា កាន់តែមានការកើនឡើងគួរឱ្យព្រួយបារម្ភពីមួយថ្ងៃទៅមួយថ្ងៃ សហគ្រិនមួយក្រុមបានសហការគ្នាផលិតខ្សែ-កមួយប្រភេទ ដែលអាចជួយទប់ស្កាត់បទល្មើសដែលធ្វើឱ្យស្ត្រីស្ទើរគ្រប់រូបដែលកំពុងមានការភ័យខ្លាច ជាពិសេសគឺនារីដែលមានរូបសម្បត្តិទាក់ទាញ។

ខ្សែ-កដែលជួយការពារស្រ្តីភេទពីការបៀតបៀន

ខ្សែ-កពិសេសនេះអាចថតសំឡេងទុកក្នុងស្ថានភាពមិនសូវស្រួល ដែលយើងគិតថាអាចនឹងមានការបៀតបៀនបាន។ បន្ថែមពីនេះ វានឹងបញ្ជូនសញ្ញាអាសន្នទៅមិត្តភក្តិដែលអ្នកទុកចិត្តទាំងប៉ុន្មាន ឱ្យដឹងពីទីតាំងរបស់អ្នកក្នុងស្ថានភាពនោះ។

គួរបញ្ជាក់ថា ក្រុមហ៊ុនផលិតខ្សែ-កនេះទើបតែឈ្នះរង្វាន់ Women’s Safety Xprize ចំនួន ១ លានដុល្លារ ក្រោយកសាងគុណសម្បត្តិដើម្បីផ្តល់សុវត្ថិភាពដល់ស្រ្តីភេទ ហើយលុយនោះនឹងត្រូវប្រើដើម្បីអភិវឌ្ឍផលិតផលនេះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ជាងនេះ។ ក្រុមហ៊ុនបានសាកល្បងប្រើគ្រឿងលម្អខ្លួនដែលមានប្រយោជន៍ជាងមាសពេជ្រនេះ នៅទីតាំងជាច្រើនផ្សេងៗគ្នារួមមាន អគារខ្ពស់ៗ លើមធ្យោបាយធ្វើដំណើរសាធារណៈ និងនៅតំបន់ជនបទទៀតផង។  

សហគ្រិនដែលបង្កើតខ្សែ-កនេះឡើង

គួរឱ្យដឹងថា ឥណ្ឌាជាប្រទេសដ៏គ្រោះថ្នាក់បំផុតមួយក្នុងពិភពលោកសម្រាប់នារីភេទ ព្រោះតែអត្រាដ៏ខ្ពស់នៃអំពើហិង្សាលើផ្លូវភេទ និងទាសភាពពលកម្ម (ធ្វើការដូចទាសករ)។ លើសពីនេះ ករណីឧក្រិដ្ឋកម្មចំពោះស្ត្រីភេទដែលត្រូវបានរាយការណ៍ក្នុងប្រទេសនេះ បានកើនឡើង ៨៣% នៅចន្លោះឆ្នាំ ២០០៧ និង ២០១៦ ហើយនារីជំទង់ម្នាក់ក្នុងចំណោម៣នាក់ ត្រូវបានរំពឹងថារងការប៉ះពាល់ដោយមិនសមរម្យ ឬលួចតាមយារយីក្នុងទីសាធារណៈ។

ថ្វីបើរដ្ឋាភិបាលបានរឹតបន្តឹងច្បាប់ដោយដាក់ទណ្ឌកម្មរឹតតែធ្ងន់ធ្ងរចំពោះជនល្មើសក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះក្តី ប៉ុន្តែការតវ៉ាទាមទារឱ្យមានការការពារស្ត្រីភេទកាន់តែប្រសើរជាងមុន នៅតែបន្តធ្វើឡើង៕ 

ស្ត្រីនាំគ្នាតវ៉ាករណីរំលោភសេពសន្ថវៈ

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]