ភ្នំពេញ៖ ទីបំផុតកម្មវិធីប្រលងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids រដូវកាលទី២ បានរកឃើញម្ចាស់ពានរង្វាន់ហើយកាលពីយប់មិញនេះ គឺបានទៅលើប្អូនប្រុសទេព ពិសិដ្ឋ ដែលជាកូនក្រុមរបស់តារាចម្រៀង កញ្ញាឱក សុគន្ធកញ្ញា។

បន្ទាប់ពីបានរកឃើញម្ចាស់ពានរង្វាន់មួយនេះ មហាជនជាច្រើនពិតជាសប្បាយចិត្ត និងត្រេកអររំភើបជំនួសប្អូនប្រុស ដែលមានសមត្ថភាពនៅក្នុងបណ្តាញសម្លេងខ្លាំងមិនចាញ់តារាចម្រៀងអាជីព មើលទៅពិតជាសាកសម ក្លាយជាម្ចាស់ពានរង្វាន់នៅក្នុងកម្មវិធី ក្នុងរដូវកាលទី២នេះតែម្តង។

មិនត្រឹមតែប៉ុណ្ណោះ ក្រោយពីកម្មវិធីបានចប់សព្វគ្រប់ក្មេងប្រុសរូបនេះ ត្រូវបានអ្នកគាំទ្រជាច្រើនរូបបានរងចាំផ្តល់ពាក្យពេចន៍ និងចូលរួមអបអរសាទរដល់ប្អូននៅខាងក្រោយឆាក ដោយមានការសុំថតរូបជាមួយនឹង ម្ចាស់ពានរង្វាន់វ័យក្មេងរូបនេះជាច្រើននាក់ផងដែរ។

តាមរយៈសកម្មភាពមួយនេះ បានស្តែងឲ្យឃើញពីការរាក់ទាក់ពីបណ្តាអ្នកគាំទ្រដែលជួយចូលរួមបោះឆ្នោតនៅក្នុងការប្រកួត រហូតឲ្យទទួលបាននូវការកាន់ពានយ៉ាងដូច្នោះ៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបកាន់តែច្បាស់៖ 

ប្អូនប្រុសទេព ពិសិដ្ឋ
ម្ចាស់ពានរង្វាន់ ប្អូនប្រុសទេព ពិសិដ្ឋ
ម្ចាស់ពានរង្វាន់ ប្អូនប្រុសទេព ពិសិដ្ឋ
ម្ចាស់ពានរង្វាន់ ប្អូនប្រុសទេព ពិសិដ្ឋ
ទេព ពិសិដ្ឋ អ្នកគាំទ្រសុំថតរូប
ទេព ពិសិដ្ឋ អ្នកគាំទ្រសុំថតរូប
ទេព ពិសិដ្ឋ អ្នកគាំទ្រសុំថតរូប
ទេព ពិសិដ្ឋ អ្នកគាំទ្រសុំថតរូប
ទេព ពិសិដ្ឋ អ្នកគាំទ្រសុំថតរូប
ទេព ពិសិដ្ឋ អ្នកគាំទ្រសុំថតរូប
ទេព ពិសិដ្ឋ អ្នកគាំទ្រសុំថតរូប
ទេព ពិសិដ្ឋ អ្នកគាំទ្រសុំថតរូប

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]