សៀមរាប៖ ត្រឹមរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ វីដេអូរបស់ក្មេងប្រុស ជាជនជាតិខ្មែរម្នាក់ អាចនិយាយ១៥ភាសា ដែលរស់នៅដើរលក់វត្ថុអនុស្សាវរីយ៍នៅលើទឹកដីសៀមរាបត្រូវបានផ្សព្វផ្សាយ ពេញបណ្តាញសង្គមមិនថាក្នុងស្រុក ឬក្រៅសុក្រ រីឯ ចូលទស្សនាក៏មានរហូតរាប់លាននាក់។

រាល់វីដេអូនីមួយៗ ដែលត្រូវបានគេបង្ហោះតៗគ្នា ក៏ត្រូវបានជនបទេសជាច្រើនបាននាំគ្នាសរសើរដល់ប្អូនប្រុស ដែលមានភាពវ័យឆ្លាតយ៉ាងខ្លាំង អាចនិយាយបានច្រើនភាសា ទាំងដែលមានជីវភាពលំបាកនៅក្នុងគ្រួសារ។

មិនត្រឹមតែប៉ុណ្ណោះ គ្រាន់តែបានឃើញបែបនេះ ក៏មានមហាជនជាច្រើនចង់ជួយ និងស្វែងរកប្អូនប្រុស ដើម្បីផ្តល់ជាជំនួយ ជួយដល់ការសិក្សារៀនសូត្រផងដែរ។

ក្មេងប្រុសដែលចេះ១៥ភាសាត្រូវគេជួយ

តែអ្វីដែលគួរឲ្យធ្វើឲ្យជនបរទេស អាណិតដល់រូបប្អូនកាន់តែខ្លាំងនោះគឺ គេបានឃើញសកម្មភាព ប្អូនដើរលក់ជាប្រចាំថ្ងៃដោយជើងទទេរ ពោលគឺគ្មានសូម្បីតែស្បែកជើងពាក់ ខណៈពេលដែលនៅតំបន់នោះមេឃក្តៅខ្លាំង ដែលអាចឲ្យប្អូនប្រុស ទ្រាំដើរលក់បានដោយមិនត្អូញថាហត់ ឬឈឺជើងបន្តិចសោះ។

បន្ទាប់ពីបានឃើញរូបភាពទាំងនេះ ជនជាតិបរទេសជាច្រើន ពិតជាសរសើរដល់ប្អូន ព្រោះដើម្បីប្រាក់ដើម្បីសម្រួលជីវភាពឪពុកម្តាយ ក្មេងប្រុសរូបនេះសុខចិត្តលះបង់ចិត្ត និងកាយដើរលក់របស់របរបន្តិចបន្តួចនៅលើតំបន់អង្គរ រីឯចំណេះដឹងភាពវ័យឆ្លាតចេះច្រើនភាសា ទោះបីមិនសូវបានចូលរៀនសូត្រយ៉ាងណាក្តី៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ក្មេងប្រុសដែលចេះ១៥ភាសា
ជនបរទេសដែលបានបង្ហោះ
ក្មេងប្រុសដែលចេះ១៥ភាសា
ក្មេងប្រុសដែលចេះ១៥ភាសា
ក្មេងប្រុសដែលចេះ១៥ភាសា គ្មានស្បែកជើងពាក្យ
ក្មេងប្រុសដែលចេះ១៥ភាសា គ្មានស្បែកជើងពាក្យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]