កាលពីពេលថ្មីៗនេះ មានវីដេអូមួយ បានបង្ហាញពីបុរសម្នាក់ ដែលត្រូវរថយន្តមួយគ្រឿង បុកប៉ើងដូចបាល់ ប៉ុន្តែមិនបណ្តាលឲ្យរងគ្រោះថ្នាក់ដល់ជីវិតនោះទេ។

យោងតាមប្រភពព័ត៌មាន ស្ទ៉មភើ របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា បុរសម្នាក់ត្រូវបានរថយន្តមួយគ្រឿង បុកប៉ើងដូចបាល់ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៣ វេលាម៉ោង ១២ និង៣០នាទីថ្ងៃត្រង់កន្លងទៅនេះ នៅលើផ្លូវ Lower Kent Ridge Road ក្បែរសាលាពេទ្យ NUH ក្នុងប្រទេសសឹង្ហបុរី ខណៈពេលដែលបុរសនោះ បានដើរឆ្លងផ្លូវលើគំនូរពណ៌ស។ បន្ទាប់ពីរថយន្តបានបុកបុរសម្នាក់នោះហើយ ស្រ្តីដែលរួមដំណើរជាមួយគ្នា បានរត់ទៅមើល និងលើកបុរសរងគ្រោះឡើង បន្ទាប់មកដើរសំដៅទៅរថយន្ត ហើយបានវាយរថយន្តនោះបួនប្រាំដៃទៀតផង។

យ៉ាងណាម៉ិញ ក្រោយពេលកើតហេតុ ប៉ូលីសបានមកដល់ និងសួរនាំម្ចាស់រថយន្ត ហើយបានបញ្ចូនបុរសរងគ្រោះ ដែលគាត់មានរបួសបន្តិចបន្តួច ទៅកាន់សាលាពេទ្យ ដែលមានឈ្មោះថា NUH ដែលនៅក្បែរនោះ។










ដោយ ៖ Bi

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]