ថៃ៖ មន្ត្រីប៉ូលិសថៃបានចាប់ខ្លួនយោធាជាន់ខ្ពស់ម្នាក់ ដែលមានផ្ទុកមេរោគអេដស៍ កាលពីថ្ងៃពុធកន្លងទៅនេះ ពីបទរំលោភសេពសន្ថវៈក្មេងប្រុសជំទង់ៗប្រមាណ ៧៥ នាក់។ 

យោធាដែលក្លែងរូបថត

យោធាល្មោភកាមដែលមានឈ្មោះថា Jakkrit Khomsing និងមានឋានៈជានាយពលបាល ត្រូវបានចោទប្រកាន់ថាបានល្បួងជនរងគ្រោះអាយុចន្លោះ ១៣ ទៅ ១៨ឆ្នាំ ដោយប្រើប្រវត្តិរូបក្លែងក្លាយលើកម្មវិធីទូរសព្ទមួយសម្រាប់ភេទទីបីណាត់ជួបគ្នា។

យោងតាមអនុប្រធានកងកម្លាំងពិសេសបង្ក្រាបឧក្រិដ្ឋកម្មបច្ចេកវិទ្យា Surachate Hakparn ជនសង្ស័យដែលមានវ័យ ៤៣ ឆ្នាំត្រូវបានឃុំខ្លួននៅផ្ទះមួយក្នុងស្រុក Nam Phong ខេត្ត Khon Kaen។

លោក Surachate បានលាតត្រដាងក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ថា នាយពលបាល Jakkrit បានដាក់រូបថតបុរសសង្ហាម្នាក់ ដើម្បីបោកជនរងគ្រោះឱ្យផ្ញើរូបអាក្រាតកាយមក ក្នុងអំឡុងពេលឆាតជាមួយគ្នាតាមកម្មវិធីទូរសព្ទនោះ ហើយល្បួងពួកគេឱ្យមកជួបគ្នាតាមក្រោយ។ បន្ទាប់មក យោធារោគចិត្តរូបនេះបានយករូបថតទៅគម្រាមជនរងគ្រោះ ដើម្បីព្រមរួមភេទជាមួយខ្លួន

អនុប្រធានកងកម្លាំងពិសេស Surachate Hakparn

គួរបញ្ជាក់ថា អាជ្ញាធរបានចាប់ផ្តើមស៊ើបអង្កេតលើលោក Jakkrit ក្រោយពីជនរងគ្រោះម្នាក់បានរាយការណ៍មកកងកម្លាំងពិសេសតាមហ្វេសប៊ុក ហើយមន្ត្រីស៊ើបអង្កេតបានរកឃើញថា ជនសង្ស័យបានប្រព្រឹត្តសកម្មភាពនេះអស់រយៈពេល ៤ ឆ្នាំមកហើយ ដោយចាប់ផ្តើមតាំងពីកាលដែលគេឈរជើងនៅក្រុងបាងកកម្ល៉េះ។ លើសពីនេះ គេបានរកឃើញផងដែរថាជនសង្ស័យបានឆ្លងមេរោគអេដស៍ក្នុងឆ្នាំ ២០០៩ ប៉ុន្តែទើបតែទទួលការព្យាបាលក្នុងឆ្នាំ ២០១៤ ក្នុងរយៈពេល ៨ ខែ។

ពេលនេះ លោក Jakkrit ដែលត្រូវបានដកហូតដំណែងយោធារួចហើយនោះ កំពុងរងបទចោទចំនួន ៦ ករណី រួមទាំងការរំលោភសេពសន្ថវៈ និងការបៀតបៀនកេរ្តិ៍ខ្មាស៕ 

វត្ថុតាងដែលរឹបអូសបាន
វត្ថុតាងដែលរឹបអូសបាន
វត្ថុតាងដែលរឹបអូសបាន
សន្និសីទសារព័ត៌មានក្រោយឃាត់ខ្លួន
អាជ្ញាធរលាតត្រដាងពីសកម្មភាពជនសង្ស័យ

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]