ភ្នំពេញ៖ ការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិមីយ៉ាន់ម៉ាចំនួន ១៣ដងកន្លងមកនេះ គេសង្កេតឃើញថា ក្រុមគោព្រៃកម្ពុជាធ្លាប់ឈ្នះតែ ១ប្រកួតប៉ុណ្ណោះ ប៉ុន្តែបែរជាភ្លាត់ចាញ់ដល់ទៅ ១១ប្រកួតនិងស្មើ១ប្រកួតឯណោះ។

ក្រុមជម្រើសជាតិកម្ពុជា
ក្រុមជម្រើសជាតិកម្ពុជា

ស្របពេលដែលក្រុមទាំងពីរនឹងត្រូវប៉ះគ្នាជាថ្មីម្តងទៀត នៅក្នុងពានរង្វាន់ AFF Suzuki Cup នៅថ្ងៃច័ន្ទ ដើមសប្ដាហ៏ក្រោយនេះ ក្រុមភ្ញៀវកម្ពុជាហាក់មិនសូវមានសង្ឃឹមប៉ុន្មាននោះទេ នេះបើយោងតាមស្ថិតិនៃការជួបគ្នាកន្លងមក អ្វីដែលពិសេសទៀតនោះគឺនេះជាការប្រកួតក្រៅដីរបស់ក្រុមជម្រើសជាតិដែលមានអ្នកចាត់ការទូទៅថ្មីលោក Keisuke Honda ។

យ៉ាងណាមិញ ការជួបគ្នា ១៣ប្រកួតកន្លងមកនេះ ក្រុមមីយ៉ាន់ម៉ាធ្លាប់ឈ្នះកម្ពុជា ១១ប្រកួត, ស្មើ ១ប្រកួត និងចាញ់កម្ពុជា ១ប្រកួត ដោយក្នុងនោះមានដូចជា៖

- ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ធ្លាប់យកឈ្នះ ក្រុមជម្រើសជាតិកម្ពុជា នៅក្នុងលទ្ធផល ៥-០កាលពីខែ កញ្ញា ឆ្នាំ ១៩៩៦ (ការប្រកួតនៅក្នុងពានរង្វាន់ AFF Suzuki Cup)

- នៅក្នុងខែ តុលា ឆ្នាំ ១៩៩៧ ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា បានយកឈ្នះក្រុមជម្រើសជាតិកម្ពុជា នៅក្នុងលទ្ធផល៣-១ (ការប្រកួតនៅក្នុងពានរង្វាន់ Southeast Asian Games)

- នៅក្នុងខែ កញ្ញា ឆ្នាំ ២០០១ ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា បានត្រឹមស្មើគ្នា ០-០ជាមួយក្រុមជម្រើសជាតិកម្ពុជា (ការប្រកួតនៅក្នុងពានរង្វាន់ Southeast Asian Games)

- នៅក្នុងខែ ធ្នូ ឆ្នាំ ២០០២ ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា បានយកឈ្នះ ក្រុមជម្រើសជាតិកម្ពុជា ដោយលទ្ធផល ៥-០ (ការប្រកួតនៅក្នុងពានរង្វាន់ AFF Suzuki Cup)

- នៅក្នុងខែ កក្កដា ឆ្នាំ ២០០៨ ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា បានលុតក្រុមជម្រើសជាតិកម្ពុជាដល់ទៅ ៧-១ (ការប្រកួតមិត្តភាពអន្ដរជាតិ)

- នៅក្នុងខែ ធ្នូ ឆ្នាំ ២០០៨ ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា បានយកឈ្នះ ក្រុមជម្រើសជាតិកម្ពុជានៅក្នុងលទ្ធផល ៣-២ (ការប្រកួតនៅក្នុងពានរង្វាន់ AFF Suzuki Cup)

- នៅក្នុងខែ មេសា ឆ្នាំ ២០០៩ ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា បានយកឈ្នះ ក្រុមជម្រើសជាតិកម្ពុជានៅក្នុងលទ្ធផល ១-០ (ការប្រកួតមិត្តភាពអន្ដរជាតិ)

- នៅក្នុងខែ តុលា ឆ្នាំ ២០១២ ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា បានយកឈ្នះ ក្រុមជម្រើសជាតិកម្ពុជានៅក្នុងលទ្ធផល ៣-០ (ការប្រកួតនៅក្នុងពានរង្វាន់ AFF Suzuki Cup)

- នៅក្នុងខែ តុលា ឆ្នាំ ២០១៤ ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា បានយកឈ្នះ ក្រុមជម្រើសជាតិកម្ពុជានៅក្នុងលទ្ធផល ១-០ (ការប្រកួតមិត្តភាពអន្ដរជាតិ)

- នៅក្នុងខែ តុលា ឆ្នាំ ២០១៤ ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា បានយកឈ្នះ ក្រុមជម្រើសជាតិកម្ពុជានៅក្នុងលទ្ធផល ១-០ (ការប្រកួតនៅក្នុងពានរង្វាន់ AFF Suzuki Cup)

- នៅក្នុងខែ មិថុនា ឆ្នាំ ២០១៥ ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា បានភ្លាត់ ក្រុមជម្រើសជាតិកម្ពុជានៅក្នុងលទ្ធផល ០-១ (ការប្រកួតមិត្តភាពអន្ដរជាតិ)

- នៅក្នុងខែ វិច្ឆិកា ឆ្នាំ ២០១៦ ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា បានយកឈ្នះ ក្រុមជម្រើសជាតិកម្ពុជានៅក្នុងលទ្ធផល ៣-១ (ការប្រកួតនៅក្នុងពានរង្វាន់ AFF Suzuki Cup)

- នៅក្នុងខែ វិច្ឆិកា ឆ្នាំ ២០១៧ ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា បានយកឈ្នះ ក្រុមជម្រើសជាតិកម្ពុជានៅក្នុងលទ្ធផល ២-១ (ការប្រកួតមិត្តភាពអន្ដរជាតិ) ៕ 

ក្រុមជម្រើសជាតិកម្ពុជា
ក្រុមជម្រើសជាតិកម្ពុជា
ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]