ភ្នំពេញ៖ ខ្សែភាពយន្តភាគដ៏ល្បីរបស់ស្ថានីយទូរទស្សន៍ហង្សមាសរឿង «កូនពស់កេងកង» ដែលកំពុងចាក់ផ្សាយរៀងរាល់ថ្ងៃ ចន្ទ អង្គារ ពុធ វេលាម៉ោង ៨ យប់លើប៉ុស្តិ៍ហង្សមាស HDTV និងម៉ោង ១២ ថ្ងៃត្រង់លើប៉ុស្តិ៍រស្មីហង្សមាស HDTV។

តួឯកស្រី ដែលមានរូបរាងស្រឡូនល្វត់ល្វន់កញ្ញា តូតា ឬក៏ រាជនី ដែលជាឈ្មោះក្នុងរឿង បានបង្ហាញពីភាពសប្បាយរីករាយយ៉ាងខ្លាំង ដែលបានសម្តែងជាតួឯកស្រីក្នុងរឿង «កូនពស់កេងកង» នេះព្រោះនេះជាខ្សែភាពយន្តភាគខ្មែរដំបូងហើយ ដែលនាងបានសម្តែងឲ្យស្ថានីយទូរទស្សន៍ហង្សមាស រួមជាមួយនឹងអ្នកដឹកនាំដ៏ល្បីល្បាញព្រមទាំងមានការសម្រិតសម្រាំងយ៉ាងពិសេស និងចំណាយទុនក្នុងការផលិតយ៉ាងសន្ធឹកទៀតផង។

ថ្វីត្បិតនេះជាមោទភាពរបស់នាងតែកញ្ញា តូតា ស្ទើរតែនឹងបោះបង់ការសម្តែងនៃរឿងភាគមួយនេះ ទៅហើយដោយសារតែមួយចំនុចដ៏ព្រឺរោមក្នុងការថតជាមួយសត្វពស់ដ៏ធំផ្ទាល់ពិតៗតែម្តង តម្រូវការនៃសាច់រឿងត្រូវឲ្យកញ្ញា តូតា ជាតួអង្គរាជនីថើបមាត់ពស់ពិតៗ ស្រស់ៗ ថើបមាត់ហើយត្រូវថើបក្បាលពស់ទៀត ដែលធ្វើឲ្យរូបនាងស្ទើរលែងហ៊ានដកដង្ហើមទៅហើយ តែក៏នៅតែតាំងចិត្តជំនះសម្តែងឲ្យបានល្អជាទីបំផុត។

ជាក់ស្តែងរឿងភាគមួយនេះ កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដែលទើបនឹងចាក់បានបីភាគប៉ុណ្ណោះ។ រង់ចាំទស្សនាភាគបន្តបន្ទាប់ទៀតថា តើនឹងមានឈុតឆាកពិសេសៗយ៉ាងណាខ្លះ? កុំភ្លេចរៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង ៨ យប់លើប៉ុស្តិ៍ហង្សមាស HDTV និងម៉ោង ១២ ថ្ងៃត្រង់លើប៉ុស្តិ៍រស្មីហង្សមាស HDTV៕

មកស្តាប់ តូតា និង ញ៉ែម សុគន្ធ រៀបរាប់ពីផលវិបាកក្នុងការថតរឿង «កូនពស់កេងកង» ខ្លីៗជុំវិញការចាក់ផ្សាយរឿងភាគកំពុងល្បី «កូនពស់កេងកង» ក្នុងសប្តាហ៍ដំបូង៖ 

តូតា
ញ៉ែម សុគន្ធ និង តូតា
រឿង «កូនពស់កេងកង»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា