ភ្នំពេញ៖ នា​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ក្រុមហ៊ុន​ដ៏​ល្បីឈ្មោះ SsangYong បាន​ដាក់​តាំង​បង្ហាញ​នូវ រថយន្ត SsangYong ស៊េរី​ថ្មី​ឆ្នាំ​២០១៩ ៣​គ្រឿង​ដ៏​ស្រស់ស្អាត ផ្សារ​ទំនើប​អ៊ី​អន​១ ក្រោម​បរិយាកាស​យ៉ាង​អធិ​អធម និង​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ពី​សំណាក់​មហាជន​។​

ទន្ទឹម​នឹង​នេះ​ដែល ឡាន​ស៊េរី​ទំនើប​ទាំង​៣​នេះ បាន​ទាក់ចិត្ត​ពី​មហាជន​នៅក្នុង​ផ្សារ​ទំនើប ឲ្យចូល​ទស្សនា និង​សាកសួរ​ពី​លក្ខណៈ​ពិសេស​របស់​រថ​យន្ត​នីមួយៗ ដែល​មិន​ត្រឹមតែ​មាន​រូបរាង​ស្អាតៗ​ទាក់ចិត្ត​ពួកគេ​នោះទេ រីឯ​តម្លៃ​សមរម្យ​ទៀតផង​។​ 

ការដាក់បង្ហាញរថយន្តSsangYong

បើ​និយាយ​ពី​លក្ខណៈពិសេស​របស់​រថ​យន្ត​បាន​ដាក់​តាំង​នៅ​កម្មវិធី​មួយ​នេះ សុទ្ធសឹងតែ​មាន​សមាស​ភាព​ខ្ពស់​នៅ​ក្នុង​ការប្រើប្រាស់ មាន​បំពាក់​ជាមួយនឹង​បច្ចេកវិទ្យា​ដែល​ល្អ​បំផុត​សម្រាប់​អតិថិជន​គ្រប់​រូប ដែល​អាច​ឲ្យ​អតិថិជន​អាច​ជឿ​ទុកចិត្តបាន​។​ដោយ​នៅ​ក្នុង​នោះរ​យន្ត​ទាំង​៣​នេះ​មាន​លក្ខណៈ​ខុសៗ​គ្នា​ដូចជា​៖

- Rexton Sports៖ ជាប្រភេទរថយន្ត Pick Up កាត់ SUV (SUT) ដែលមានលក្ខណៈពិសេសច្រើន តែក៏ផ្ដោតទៅលើផាសុកភាព និងងាយស្រួលក្នុងការធ្វើដំណើរផងដែរ។ ដោយមានកាមេរ៉ា ៣៦០ដឺក្រេ កៅអីខាងមុខមានចរន្តខ្យល់ចេញចូល និងអាចបត់បាន ៨របៀប ព្រមទាំងពោងសុវត្ថិភាព ៦ចង្កៀងជាប្រភេទ LED ជាដើម។

សម្រាប់តម្លៃ៣៨,៥០០ដុល្លារ ចំពោះ 2WD និង ៤៥,៥០០ដុល្លារ ចំពោះ 4WD។

- Rexton៖ ជាប្រភេទឡានប្រណិត SUV ៧កៅអី និងបច្ចេកវិទ្យាទំនើប ដោយមានកៅអីត្រជាក់ក្ដៅ កញ្ចក់ និងឃ្លុបក្រោយបិទបើកបញ្ជាដោយសោរ ប្រព័ន្ធតាមដានសម្ពាធកង់ Sensor មុខក្រោយ ពោងសុវត្ថិភាព ៧ជាដើម។

សម្រាប់តម្លៃ ៥៥,៥០០ដុល្លារ ចំពោះ 2WD និង ៥៩,៥០០ដុល្លារ ចំពោះ 4WD។

- Stavic ៖ជាប្រភេទ MPV ១១កៅអី រថយន្តសម្រាប់អ្នកមានសមាជិកគ្រួសារច្រើន ដោយក្រៅពីមានរូបរាងតូច បើប្រៀបទៅនឹងរថយន្តប្រភេទនេះផ្សេងៗទៀត វាក៏ស៊ីប្រេងតិច។

សម្រាប់តម្លៃ៤១,៨០០ដុល្លារ។ 

ការដាក់បង្ហាញរថយន្តSsangYong
ការដាក់បង្ហាញរថយន្តSsangYong
ការដាក់បង្ហាញរថយន្តSsangYong

នៅក្នុងឱកាសដ៏ពិសេសមួយនេះ លោកលី ជុងហ៊ន (Lee Choonghyun) ប្រធានគ្រប់គ្រងផ្នែកទីផ្សារប្រចាំប្រទេសកម្ពុជាក៏ បានថ្លែងនៅក្នុងកម្មវិធី បើកបង្ហាញប្រភេទរថយន្តទំនើបៗទាំង៣នេះយ៉ាងដូច្នោះថា៖

«នៅក្នុងការនាំយកនូវរថយន្តប្រភេទSUV ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនៅក្នុងតំបន់អាស៊ីនេះ លោកក៏បានរំពឹងទុកយ៉ាងមុតមាំ ថានឹងមានទីផ្សារខ្ពស់ជាក់ជាមិនខាន ដោយសារតែបច្ចុប្បន្ននេះ នៅក្នុងប្រទេសនានានៅក្នុងអាស៊ីយើងនេះ ជាពិសេសនៅលើប្រទេសជប៉ុន និងប្រទេសចិន សម្បូរទៅដោយប្រជាជនពេញចិត្ត និងស្រលាញ់ប្រភេទSUV »។
លោកលី ជុងហ៊ន (Lee Choonghyun)

មិនត្រឹមតែប៉ុណ្ណោះ លោកលី ជុងហ៊ន (Lee Choonghyun) ប្រធានគ្រប់គ្រងផ្នែកទីផ្សារប្រចាំប្រទេសកម្ពុជាក៏បានបន្ថែមថា៖

«សម្រាប់ការសម្រុងចូលទីផ្សារប្រកួតប្រជែង ជាមួយនឹងក្រុមហ៊ុនដទៃ លោក៏ជឿជាក់យ៉ាងខ្លាំង ព្រោះបច្ចេកវិទ្យSUV របស់ក្រុមហ៊ុន SsangYong មានការទទួលស្គាល់ ក៏ដូចជាមានការទទួលស្គាល់ថា ជាផលិតផលដែលល្អដាច់គេ»។

លោកលី ជុងហ៊ន (Lee Choonghyun)

អ្វីដែលកាន់តែពិសេសនោះគឺ លោកក៏បានបង្ហាញប្រាប់ជាមួយប្រម៉ូសិន ពិសេសដែលមិនធ្លាប់មានពីមុនមក ទៅកាន់អតិថិជនថា នៅក្នុងថ្ងៃទី១១ ខែវិច្ចិកានេះដែលជាថ្ងៃល្អនៅលើពិភពលោក រាល់អតិថិជនដែលបានមកជាវនូវ រាល់រថយន្តរបស់ក្រុមហ៊ុនSsangYong គ្រប់ម៉ូដែលទាំងអស់ នឹងមានការបញ្ចុះតម្លៃ៤០០០ដុល្លារភ្លាមៗតែម្តង ត្រឹមតែរយៈពេល១ថ្ងៃ។

បន្ថែមពីនេះទៅទៀត អតិថិជននឹងទទួលបានការបញ្ចុះតម្លៃ៥០០ដុល្លារពីលើទៀត ប្រសិនបើអតិថិជនបានបង់ប្រាក់ផ្តាច់ (ដោយមិនចាប់បាច់ ធ្វើការបង់រំលោះ) ហើយសម្រាប់ការបញ្ចុះតម្លៃ៥០០ដុល្លារពីលើនេះ គឹមានជារៀងរាល់ថ្ងៃផ្តល់ជូនអតិថិជន។ដូច្នោះហើយដើម្បីកុំឲ្យកម្មវិធីប្រម៉ូសិនដ៏ល្អនេះកន្លងផុតទៅ អតិថិជនអាចមកខលសាកសួរ និងកក់ជាមុនសិន ដើម្បីទទួលបាននូវកម្មវិធីបញ្ចុះតម្លៃដ៏អស្ចរ្យ និងមិនធ្លាប់មានពីមកមក។ 

ការដាក់បង្ហាញរថយន្តSsangYong
ការដាក់បង្ហាញរថយន្តSsangYong
ការដាក់បង្ហាញរថយន្តSsangYong

គួរបញ្ជាក់ផងដែរ ថាSsangYong ក៏បានដាក់បង្ហាញជាមួយនឹងកម្មវិធី សម្រាប់លេងកម្សាន្តងាយៗ «បន្តដំណើរកម្សាន្តជាមួយនឹង SsangYong» ដោយលោកអ្នកគ្រាន់តែធ្វើការបំពេញលក្ខខណ្ឌចូលរួម ជាមួយនឹងការបំពេញឈ្មោះ លេខទូរសព្ទ និងទីតាំងដែលលោកអ្នកចង់ទៅជាមួយនឹងSsangYong ក្នុងផ្សារទំនើបអ៊ីអន១(ចាប់ពីថ្ងៃទី៩ ១០ ១១) និងអ៊ីអន២(ចាប់ពីថ្ងៃទី២៤ និង២៥) តទៅ។

លទ្ធផលក្រុមហ៊ុននឹងប្រកាសជូន នៅលើហ្វេសប៊ុនផេកផ្លូវការរបស់ SsangYong Cambodia នៅក្នុងថ្ងៃបន្ទាប់ ដូច្នោះកុំឲ្យឱកាសនេះកន្លងទៅ ប្រិយមិត្តកុំភ្លេចទៅចូលរួមនៅក្នុងកម្មវិធីរបស់SsangYong នៅក្នុងផ្សារទំនើបទាំង២នេះ ដែលអាចជិះរថយន្តស៊េរីទំនើបម៉ូដែល២០១៩ ដោយផ្ទាល់បាន។

សូមបញ្ជាក់ថា SsangYong Cambodia ​និងធ្វើការដាក់តាំងបង្ហាញរថយន្តម្តងទៀតនៅថ្ងៃទី២៤ និង២៦ខែវិច្ចិកា នៅផ្សារទំនើបអ៉ីអន២។ ដូច្នោះកុំភ្លេចរងចាំមើល ថាតើក្រុមហ៊ុនSsangYong និងមានអ្វីពិសេសសម្រាប់អតិថិជន៕

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់ផេកហ្វេសប៊ុក SsangYong Cambodia ឬទាក់ទងលេខ ០៩៥ ៤៥៦ ៨៨៨ / ០៩៨ ៤៥៦ ៨៨៨/ ០៧០ ៣៥០ ៤៦០/ ០៧៨ ៥៥១ ៨៩៨៕ 

កម្មវិធីកម្សាន្តងាយៗ «បន្តដំណើរកម្សាន្តជាមួយនឹង SsangYong»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]