ភ្នំពេញ៖ ប្រាកដជាមានទស្យនិកជនមិនតិចនោះទេ បានស្គាល់ពីទេពកោសល្យ សម្ដែងរបស់តួឯកស្រី ក្នុងរឿង «គ្រូខ្មែរ» ជាក់ជាមិនខាន នោះគឺកញ្ញា ទេព កញ្ញា ដោយតារាស្រីវ័យក្មេងរូបនេះ ទទួលបានការគាំទ្រខ្លាំង តាមរយៈការសម្ដែងរបស់នាងនាពេលកន្លងមក។

ចំណែកឯ តារាសម្ដែងស្រី និងជាពិធីការិនី កញ្ញា ណា សាឌី វិញ ក៏មិនចាញ់គ្នាប៉ុន្មាននោះដែរ ដែលគេតែងឃើញនាងលេចមុខ នៅតាមកម្មវិធីតូចធំជាញឹកញាប់ ។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ គេសង្កេតឃើញមានការភ្ញាក់ផ្អើលខ្លាំង ពីសំណាក់អ្នកគាំទ្រ ជាមួយនឹងរូបភាពដែលពួកនាងបានបង្ហោះចែកចាយ នៅលើបណ្តាញសង្គមហ្វេសប៊ុក ជាមួយនឹងឈុតសម្លៀកបំពាក់បែបខ្មែរសម័យបុរាណ។ 

នេះក៏ដោយសារតែ ពេលកន្លងមក គេធ្លាប់តែឃើញ កញ្ញា ណា សាឌី និង កញ្ញា ទេព កញ្ញា សម្ដែងរឿងសម័យ ក្រមិចក្រមើម ឬដើរជាតួកាចឆ្នាស ប៉ុន្តែលើកនេះ ប៉ះគ្នាជាមួយរឿងបុរាណ អមទៅដោយការស្លៀកសម្លៀកបំពាក់ខ្មែរសម័យបុរាណ យ៉ាងស្រស់ស្អាតប្លែក ដោយទទួលបានការសរសើរជាខ្លាំង។ 

យ៉ាងណាមិញ បើទោះបីជានេះ ជាលើកដំបូងសម្រាប់ពួកនាង ក្នុងការសម្ដែងរួមគ្នាក៏ពិតមែន តែកញ្ញា ណា សាឌី និង កញ្ញា ទេព កញ្ញា ពិតជាមើលទៅលេងស៊ីចង្វាក់គ្នាតែម្ដង ៕

ទស្សនារូបភាពខាងក្រោម៖ 

កញ្ញា ណា សាឌី និង កញ្ញា ទេព កញ្ញា
កញ្ញា ណា សាឌី និង កញ្ញា ទេព កញ្ញា
កញ្ញា ណា សាឌី និង កញ្ញា ទេព កញ្ញា
កញ្ញា ណា សាឌី និង កញ្ញា ទេព កញ្ញា
កញ្ញា ណា សាឌី និង កញ្ញា ទេព កញ្ញា
កញ្ញា ណា សាឌី និង កញ្ញា ទេព កញ្ញា
កញ្ញា ណា សាឌី
កញ្ញា ទេព កញ្ញា
កញ្ញា ណា សាឌី និង កញ្ញា ទេព កញ្ញា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព កញ្ញា