អង់គ្លេស៖ បន្ទាប់ពី ក្រុម Manchester United បានលុតក្រុម Juventus ដោយលទ្ធផល ២-១ រួចមក ខ្សែប្រយុទ្ធ Jesse Lingard បានធ្វើការបង្ហោះនូវរូបភាពមួយសន្លឹក អមដោយការប្រៀបធៀបរវាងសាច់ដុំក្បាលពោះខ្សែប្រយុទ្ធ Cristiano Ronaldo និងសាច់ដុំក្បាលពោះរបស់គេផងដែរ ដោយសរសេរអក្សរនៅខាងលើថា «តើមួយណាធ្វើបានល្អជាង»។

Jesse Lingard និង Cristiano Ronaldo
Cristiano Ronaldo

នៅពេលដែល អតីតខ្សែប្រយុទ្ធឆ្នើមក្រុមអធិរាជស Real Madrid បានស៊ុតបាល់បញ្ចូលទីមួយគ្រាប់ទៅលើក្រុមចាស់របស់គេរួចមក រូបគេបានដោះអាវនឹងរត់ទៅជ្រុងម្ខាងទៀតនៃទីលានដើម្បីធ្វើការអបអរគ្រាប់បាល់ដំបូងរបស់គេ។

យ៉ាងណាមិញ អំឡុងការប្រកួតដែលក្រុមម្ចាស់ផ្ទះ Juventus បាននាំមុខមួយគ្រាប់មុននេះ ខ្សែបម្រើប្រយុទ្ធក្រុមជម្រើសជាតិអង់គ្លេសរូបនេះ ហាក់មិនសប្បាយចិត្តចំពោះលទ្ធផលនេះប៉ុន្មានទេ ដោយគេបានធ្វើការបង្ហោះនូវរូបភាព ក្នុងន័យសើចចំអកទៅកាន់ខ្សែប្រយុទ្ធរបស់ក្រុមម្ចាស់ជើងឯកក្របខណ្ឌអុីតាលីវិញផងដែរ។ មិនតែប៉ុណ្ណោះគេថែមទាំងសរសេរអក្សរនៅពីលើរូបភាពនោះថា «តើមួយណាធ្វើបានល្អជាង»។

Cristiano Ronaldo
Jesse Lingard

គួរឲ្យដឹងថា ខ្សែបម្រើប្រយុទ្ធ Jesse Lingard ទើបតែមានអាយុ ២៥ឆ្នាំប៉ុណ្ណោះ ហើយរូបគេធ្លាប់បង្ហាញខ្លួនឲ្យក្រុមបិសាចក្រហម Manchester United បានចំនួន ៩១ប្រកួត និងស៊ុតបញ្ចូលទីបានចំនួន ១៣គ្រាប់ ដោយគិតចាប់តាំងពីរូបគេបានផ្លាស់មកចូលរួមជាក្រុមយក្សអង់គ្លេសមួយនេះនៅក្នុងឆ្នាំ២០១១៕

Jesse Lingard

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]