(ភ្នំពេញ)៖ បន្ទាប់ពីមានការតតាំងពាក្យសំដីដាក់គ្នា រវាងលោក តាន់ គីមសួរ និងកញ្ញា ដេននី ក្វាន់ ក្នុងបណ្តាញសង្គមហ្វេសប៊ុករួចមក អ្នកនិយមតាមដានសង្គមសង្កេតឃើញថា ខាងតារាស្រីសិចស៊ី ដេននី ក្វាន់ ហាក់បង្ហាញចេតនាចំៗ បង្ហោះសារបញ្ឆិតបញ្ឆៀងដាក់លោក តាន់ គីមសួរ ដែលជានិច្ចកាលលោក តែងតែឈឺឆ្អាលរឿងនេះ ក្នុងសង្គមបច្ចុប្បន្ន។

យ៉ាងណាមិញ ក្រោយបញ្ចប់ការតតាំងគ្នាហើយ ថ្មីៗនេះលោក តាន់ គឺមសួរ បានធ្វើការបង្ហោះរូបនាង ចោម ច័ន្ទ ត្រូវជាបងស្រីរបស់ ដេននី ក្វាន់ តុបតែងខ្លួនជាតុកត្តាជប៉ុន ភ្ជាប់ជាមួយនឹងសារប៉ុន្មានឃ្លារ មានអត្ថន័យធ្ងន់ៗថា ប្រហែលមកពីការសិចស៊ីជ្រុលហួសហេតុរបស់ស្រ្តីខ្មែរ ទើបធ្វើឲ្យកើតមានបទល្មើសរំលោភ សម្លាប់ស្ទើររាល់ថ្ងៃ។

ជាការពិតដំបូងឡើយ កញ្ញា ដេននី ក្វាន់ បានបង្ហោះសារយ៉ាងដូច្នេះថា «ធុញអាសង្គមយកមុខនឹងចុយម្រាយហើយ ធ្វើដូចឯងនិងស្អី?»។ កាលដែលបានឃើញបែបនេះហើយ តារាប្រុសលោក តាន់ គីមសួរ ប្រហែលជាមានខ្លួនក៏ចូល Comment យ៉ាងច្រើនហូរហែជាមួយ ដេននី ក្វាន់ រួចថែមទាំង Share សាររបស់នាង ដោយសរសេរបន្ថែមថា «បើសំដៅលើបង គឺខុសហើយ មុននឹងបងយកមុខបែបនេះ បងធ្លាប់បានឆាតទៅប្រាប់អូន អំពីរឿងនេះជាច្រើនដងដែរហើយ»។

ការលើកឡើងបែបនេះ របស់លោក តាន់ គីមសួរ ត្រូវបានអ្នកនិយមតាមដានសង្គមហ្វេសប៊ុកគិតថា ទំនងជាលោក តាន់ គីមសួរ ហាមប្រាមគ្រួសារ ដេននី ក្វាន់ មិនឲ្យស្លៀកពាក់សិចស៊ីហើយមើលទៅ ព្រោះបើនិយាយឲ្យចំទៅ ពីមួយថ្ងៃទៅមួយថ្ងៃ បងស្រីពីរនាក់របស់ ដេននី ក្វាន់ ជាពិសេសនាង ចោម ច័ន្ទ កាន់តែផ្គើនខ្លាំង ពោលគឺស្លៀកស្ទើរតែចេញតំបន់ពិសេស របស់នារីទៅហើយ។

ផ្ទុយទៅវិញ លោក តាន់ គីមសួរ ដែលជាបុគ្គលពូកែឈឺឆ្អាលរឿងក្នុងសង្គម ហាក់ស្ងាត់មិនខ្វល់រឿង របស់បងស្រី ដេននី ក្វាន់ ព្រោះយល់ជាបងស្រីរបស់មិត្តភក្តិក្នុងសិល្បៈ ដូចដែលពាក្យមួយពោលថា «យល់ញាតិ ឃ្លាតច្បាប់» បានន័យថា លោក តាន់ គីមសួរ មិនឈឺឆ្អាល់ គឺគ្រួសារដេននី ក្វាន់ កាត់តែផ្គើន។

ប្រហែលទ្រាំមិនបាន ថ្មីៗនេះ លោក តាន់ គីមសួរ បានធ្លោយនូវសារយ៉ាងខ្លី មានអត្ថន័យ បង្ហោះភ្ជាប់ជាមួយរូប ចោម ច័ន្ទ ថា «អញកើតអារម្មណ៍ អញរំលោភ ធើស្អីអញ»។ ឆ្លើយតបសាររបស់លោក តាន់ គីមសួរ អ្នកនាង កាកា ដែលគ្រប់គ្នាស្គាល់ថា ជាតារាហ្វេសប៊ុកមួយរូប បាន Comment ថា «យល់ថារាប់អាន Denny តែងតែជៀសមិននិយាយ.. ព្រោះគិតថាជាខ្លួនរបស់គេ.. ធ្លាប់ឮស្ត្រីមុខជំនួញធំម្នាក់និយាយថា រកស៊ីឲ្យខ្លួនថ្លៃថ្នូ..តែកុំតែងខ្លួនថោក ដើម្បីរកស៊ី»។

អ្នកជំនាញសិល្បៈ និងអ្នកតាមដានសង្គមបានសង្កេតឃើញថា ជម្លោះផ្ទៃក្នុងរបស់លោក តាន់ គីមសួរ និងដេននី ក្វាន់ កាន់តែក្តៅទៅៗ បានធ្វើឲ្យដេននី ក្វាន់ ក្តៅស្លឹកត្រចៀកខ្លាំង ដល់ថ្នាក់បង្ហោះសារឌឺដងស្ទើរគ្មានថ្ងៃបញ្ចប់។ ជាក់ស្ដែងប៉ុន្មានម៉ោងមុន នាងបង្ហោះសារបន្ថែមទៀត ទំនងឌឺទៅ តាន់ គីមសួរ ថា «ឆ្ងល់មនុស្សមួយចំនួន ម៉េចក៏ចូលចិត្តតាំងខ្លួនជាកញ្ចក់ដើរឆ្លុះអ្នកដទៃម្ល៉េះ ទាំងដែលខ្លួនឯងជាកញ្ចក់ស្រអាប់ឆ្លុះមើលខ្លួនឯង មិនទាំងច្បាស់ផង ហើយមកដើរឆ្លុះគេ ពិតជាគួរឲ្យអស់សំណើចណាស់»។

យ៉ាងណាមិញ គេមិនទាន់ដឹងឲ្យប្រាកដនៅឡើយទេ ថាការឌឺដងគ្នាទៅវិញទៅមក ពីសំណាក់ ដេននី ក្វាន់ និងលោក តាន់ គីមសួរ ពិតជាមានជម្លោះផ្ទៃក្នុង ឬយ៉ាងណា ហើយបញ្ចប់ត្រឹមនេះឬបន្ត តែបើតាមមើលទៅ គឺមិនបញ្ឈប់ត្រឹមនេះ ដោយងាយៗនោះឡើយ៕

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចោម ច័ន្ទ