ចិន៖ សព្វថ្ងៃនេះបចេ្ចកវិទ្យាក្នុងពិភពលោកចេះតែមានភាពរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ មនុស្សអាចបង្កើតម៉ាស៊ីនដើម្បីយកទៅជំនួសដំណែងការងារមនុស្សផ្សេងទៀតបានយ៉ាងងាយ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ថ្មីៗនេះចិនបានបង្កើតមនុស្សសិប្បនិម្មិតដែលអាចធ្វើចលនាបានសឹងតែដូចមនុស្សធម្មតាបេះបិទ។ ដោយប្រើបច្ចេកវិទ្យាវៃឆ្លាតដែលគេស្គាល់ថា A.I (មកពីពាក្យ Artificial Intelligence)

ពួកគេបានធ្វើឲ្យមនុស្សសិប្បនិម្មិតចេះអានបានយ៉ាងរលូន ប្រៀបដូចជាអ្នកសារព័ត៌មានផ្លូវការអីចឹង។ មិនតែប៉ុណ្ណោះវាអាចកំណត់មុខមនុស្សផ្សេងៗតាមការច្នៃប្រឌិតរបស់អ្នកឌីហ្សាញបានទៀត។

យោងតាមសារព័ត៌មាន The South China Morning Post បានឲ្យដឹងថា បច្ចេកវិទ្យានៃការប្រើមនុស្សសិប្បនិម្មិតឲ្យនិយាយព័ត៌មានផ្លូវការ​ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនសារព័ត៌មាន Xinhua និងក្រុមអ្នកជំនាញខាងបច្ចេកវិទ្យាក្នុងប្រទេសចិន។  វាត្រូវបានបើកសម្ពោធដើម្បីយកទៅប្រើប្រាស់ក្នុងថ្ងៃពុធ ទី ៧ ខែ វិច្ឆិកា ឆ្នាំ២០១៨កន្លងទៅនេះ។

យោងតាមការប្រកាសរបស់ក្រុមហ៊ុនសារព័ត៌មានចិន Xinhua ដ៏ទំនើបនេះបានឲ្យដឹងថា "អ្នកសារព័ត៌មានសិប្បនិម្មិតនេះអាចនិយាយលើកដាក់សម្លេងតាមតុងភាសាដែលបានកំណត់ ចេះព្រិចភ្នែក ធ្វើចលនាបបូរមាត់ និង ប្តូរទឹកមុខទៅតាមកាលៈទេសៈប្រៀបបានទៅនឹងអ្នកសារព័ត៌មានអាជីពអីចឹងដែរ" 

គួរបញ្ជាក់ថា ក្រុមហ៊ុនសារព័ត៌មាន Xinhua មួយនេះ គ្រោងនឹងបង្កើតមនុស្ស
សិប្បនិម្មិតនេះមួយគូតែម្តងដើម្បីយកទៅអានព័ត៌មានទូទៅ ឲ្យប្រិយមិត្តរបស់ខ្លួនតាមដានស្តាប់នូវព្រឹត្តិការណ៍ផ្សេងៗដែលកើតឡើងក្នុងសង្គមនិងពិភពលោក៕

អ្នកអានព័ត៌មានសិប្បនិមិត្ត
ខាងឆ្វេងជាមនុស្ស ខាងស្តាំជាមនុស្សយន្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]