ថៃ៖ បច្ចុប្បន្នរឿងរ៉ាវរបស់តារាសម្តែងស្រី Aff Taksaorn និងលោក Songkarn ជាអតីតស្វាមីកំពុងមានទំនាក់ទំនងស្នេហាយ៉ាងកក្រើកជាមួយនឹង Matt Peranee បានក្លាយទៅជារឿងដែលមានគេនិយាយដល់ច្រើនជាងគេ ក្នុងសង្គមសិល្បៈ។

Songkarn Matt Peranee និង Aff Taksaorn

ជាក់ស្តែងនៅពេលនេះ Aff Taksaorn ក៏កំពុងតែទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រទូទាំងប្រទេសផងដែរ ក្នុងឋានៈជា «Single Mom» និងនៅតែជាស្រ្តីម្នាក់ដ៏រឹងមាំ ទោះបីជាត្រូវជួបប្រទះនឹងឧបសគ្គក្នុងការលែងលះគ្នាជាមួយនឹងស្វាមីយ៉ាងណាក៏ដោយ។

Aff Taksaorn

ហេតុដូច្នេះទើបបានជានាងត្រូវបានអ្នកគាំទ្រ និងមហាជនមួយចំនួនឱ្យតម្លៃ និងសរសើរថាជានារីម្នាក់ ដែលពោរពេញទៅដោយការអត់ធ្មត់គួរឱ្យយកគំរូតាម។ ក្នុងនោះដែរ Aff Taksaorn មានចំណុចពិសេសៗចំនួន ៥ យ៉ាងដែលធ្វើឱ្យកោតសរសើរ និងនៅតែអាណិតស្រលាញ់នាងនោះគឺ៖

១) មានចរិតល្អស្មើដើមស្មើចុង៖ តាំងពីដើមមក Aff Taksaorn ត្រូវបានគេស្គាល់ថាជានារីម្នាក់ ដែលមានចរិតស្លូតបូតសុភាពរម្យទម មានទាំងរូបសម្រស់ និងចំណេះដឹងខ្ពង់ខ្ពស់។ តាំងពីដើមមក មិត្តភក្តិនៅក្នុងសិល្បៈតែងសរសើរថានាងជាមនុស្សល្អ មានចរិតល្អ អាចនិយាយបានថាកុលស្រ្តីម្នាក់ផងដែរ បន្ទាប់ពីរៀបការមានគ្រួសារ និងនាងក៏បានធ្វើជាគំរូល្អបង្រៀនកូនស្រីរបស់ខ្លួនទៀតផង។ រហូតមកដល់រឿងលែងលះគ្នា Aff Taksaorn ក៏នៅតែបំពេញតួនាទីជាភរិយាល្អ និងជាម្តាយល្អ ទោះបីដឹងថាគ្រួសារមិនអាចជួបជុំគ្នាដូចមុន។  

Aff Taksaorn កាលនៅរៀន
Aff Taksaorn និងកូនស្រី

២) មិននិយាយអាក្រក់ពីអ្នកដទៃ៖ ទោះបីជាបែកបាក់គ្នាជាមួយនឹងស្វាមីក៏ពិតមែន ក៏ប៉ុន្តែ Aff Taksaorn ក៏មិនដែលនិយាយពីលោកអាក្រក់ ឬក៏ទម្លាក់បញ្ហាអាក្រក់ៗទៅលើនរណាម្នាក់ផ្សេងទៀតឡើយ ព្រោះក្នុងចិត្តនាងតែងតែគិតគ្រប់រឿងក្នុងផ្លូវល្អជានិច្ច ព្រមទាំងផ្តល់កិត្តិយសឱ្យអតីតស្វាមីគ្រប់ពេលវេលា ក្នុងឋានៈជាឪពុកបង្កើតរបស់កូនស្រីនាង និងជាបុរសដែលធ្លាប់ប្រគល់សេចក្តីស្នេហា និងក្តីស្រលាញ់គ្រប់យ៉ាងឱ្យទៅគេ។ 

Aff Taksaorn
Aff Taksaorn និងគ្រួសារកាលពីមុន

៣) ចេះជ្រើសរើស និងក្លាហានក្នុងការសម្រេចចិត្ត៖ រឿងស្នេហា គឺជារឿងមួយដែលមានភាពច្របូកច្របល់យ៉ាងខ្លាំង ព្រោះក្រៅពីផ្អែកទៅលើហេតុផលពិតជាក់ស្តែង វាក៏ត្រូវការអារម្មណ៍ និងមនោសញ្ចេតនាមកបញ្ជាក់ផងដែរ។ ជាក់ស្តែងមាននារីជាច្រើនបានជ្រើសរើសធ្វើតាមបេះដូង ដោយសុខចិត្តឱបក្រសោបក្តីទុក្ខតែម្នាក់ឯង ដើម្បីឱ្យបាននៅក្បែរមនុស្សជាទីស្រលាញ់ ហើយពួកនាងពិតជាគ្មានភាពក្លាហាននឹងសម្រេចចិត្តកាត់ផ្តាច់វាដោយខ្លួនឯងឡើយ ព្រោះខ្លាចការបាត់បង់។ ប៉ុន្តែសម្រាប់ Aff Taksaorn ពិតជាភាពក្លាហាន និងជ្រើសរើសផ្លូវដើរទៅមុខទៀតដោយខ្លួនឯង ព្រោះតែដឹងច្បាស់ក្នុងចិត្តថា មិនអាចរួមរស់នៅជាមួយគ្នាក្នុងស្ថានភាពមួយ ដែលពិបាកនឹងទទួលយកបានណាមួយបានឡើយ។ ចុងក្រោយគឺនាងសម្រេចចិត្តលែងគ្នាឱ្យដាច់ស្រេចជាមួយនឹងស្វាមី ទោះដឹងថាខ្លួននឹងត្រូវក្លាយទៅជាស្រ្តីមេម៉ាយ និងត្រូវចិញ្ចឹមកូនស្រីតែម្នាក់ឯង។

Aff Taksaorn និងកូនស្រី
Aff Taksaorn និងកូនស្រី

៤) ទទួលស្គាល់ការពិត មិនរស់នៅឱបអតីតកាល៖ ក្រោយកើតរឿងដល់ថ្នាក់លែងលះគ្នាជាមួយ Songkarn អតីតស្វាមី ក៏មានមនុស្សជាច្រើនបានសួរនាងនូវសំណួរមួយនេះដូចគ្នាថា តើការលែងលះគ្នាបែបនេះនាងសោកស្តាយ និងខូចចិត្តកម្រិតណាដែរ? Aff Taksaorn ក៏បានឆ្លើយថាមនុស្សយើងមិនអាចរស់នៅជាមួយអតីតកាលបាននោះទេ ដូច្នេះត្រូវទទួលយកការពិត ដែលកំពុងតែស្ថិតនៅពីមុខឱ្យបានទោះបីជាវាជារឿងដ៏លំបាកបែបណាក៏ដោយ ព្រោះការខូចចិត្តមិនបានធ្វើឱ្យរឿងទាំងអស់នោះប្រសើរវិញបាននោះឡើយ។ 

Aff Taksaorn និងកូនស្រី
Aff Taksaorn និងកូនស្រី

៥) ចេះរៀបចំផែនការជីវិត៖ រឿងលែងលះមិនបានធ្វើឱ្យ Aff Taksaorn ត្រូវបាត់បង់អ្វីគ្រប់យ៉ាងនោះទេ ជាក់ស្តែងគឺនាងនៅមានកូនស្រីអាយុ ៣ ឆ្នាំម្នាក់ទៀត ដែលត្រូវចិញ្ចឹមមើលថែរក្សាឱ្យបានល្អជាងជីវិតខ្លួនឯងទៅទៀត។ ដោយកន្លងមកតារាស្រីរូបនេះធ្លាប់ផ្តល់បទសម្ភាសន៍ថា បច្ចុប្បន្ននេះនាងមិនចាប់អារម្មណ៍រឿងអ្វីផ្សេងឡើយ ក្រៅពីការខិតខំប្រឹងប្រែងធ្វើការងារអស់ពីកម្លាំងកាយចិត្ត ដើម្បីរកប្រាក់មកចិញ្ចឹមកូន និងរៀបចំគម្រោងអនាគតឱ្យកូនស្រីបានសិក្សានៅសាលាល្អៗ និងជាបុគ្គលដ៏ល្អម្នាក់សម្រាប់សង្គម៕

Aff Taksaorn ចិញ្ចឹមកូនតែម្នាក់ឯង
Aff Taksaorn ចិញ្ចឹមកូនតែម្នាក់ឯង
Aff Taksaorn ចិញ្ចឹមកូនតែម្នាក់ឯង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]