(ភ្នំពេញ)៖ តារាសម្តែងស្រីធ្លាប់មានប្រជាប្រិយភាព លើអាជីពសិល្បៈ និងតែងទទួលបានឱកាសគ្រងតំណែងជាតួឯក អំឡុងពេលរស់នៅស្រុកខ្មែរ អ្នកនាង សារាយ សក្ខណា ថ្មីៗនេះបានបង្ហើបថា សម្រាប់រូបនាងផ្ទាល់ គឺមិនដែលខ្វល់នឹងការនិយាយតិះតៀន ឬអាកក្រក់ពីមនុស្សមួយចំនួន នៅជុំវិញខ្លួនឡើយ សំខាន់ស្វែងរកសេចក្តីសុខខ្លួនឯងទើបល្អ។

ការបង្ហាញអារម្មណ៍ពិតរបស់ខ្លួន ពីសំណាក់តារាសម្តែងរូបស្រស់ អ្នកនាង សារាយ សក្ខណា នេះដែរ បានបង្កឲ្យមានការគាំទ្រ និងបញ្ចេញទស្សនៈផ្សេងៗពីគ្នា របស់អ្នកគាំទ្រ។ ម្យ៉ាងទៀត តាមរយៈគោលគំនិតដែល សារាយ សក្ខណា បានបញ្ចេញពេលនេះ គឺអាចជាចេតនាល្អដែលបានបង្កប់នូវអត្ថន័យ ដើម្បីបំផុសខ្លួនឯង និងមជ្ឈដ្ឋានមហាជនដឹងផងដែរ។

ជាក់ស្តែងនៅលើបណ្តាញសង្គម «អ៊ីនស្ត្រាក្រាម» របស់តារាសម្តែងស្រី ដែលបច្ចុប្បន្នកំពុងតែរស់នៅសាងសុភមង្គលស្នេហា ជាមួយស្វាមីលើទឹកដីសហរដ្ឋអាមេរិក អ្នកនាង សារាយ សក្ខណា បានលើកឡើង ដោយខ្លីបង្កប់ខ្លឹមសារដ៏មានអត្ថន័យថា «ជីវិតគឺខ្លីណាស់ មិនគួរបារម្ភអំពីអ្វី ដែលអ្នកដទៃគិតចំពោះអ្នកពេកទេ…»។

តារាសម្តែងអ្នកនាង សារាយ សក្ខណា បានបរិយាយបន្ថែមទៀតថា «ដូច្នេះហើយចូលរីករាយ នឹងជីវិតរបស់អ្នក ហើយឲ្យគេបន្តការនិយាយទៀតចុះ»។ ជាមួយគ្នានឹងការបញ្ចេញសំណេរ សរសេររៀបរាប់របស់ អ្នកនាង សារាយ សក្ខណា នេះដែរភ្លាមៗនោះ ក៏មានទស្សនិកជននិងអ្នកគាំទ្រមួយចំនួន បានលើកជាសំណួរថា «តើនាងសរសេរបែបនេះ មានចេតនាអ្វី ? ឬមានបញ្ហានឹងបុគ្គលនៅក្បែរខ្លួនណាម្នាក់?»។ ប៉ុន្តែជាចម្លើយមិនត្រូវបានការបញ្ជាក់បន្ថែមពី អ្នកនាង សារាយ សក្ខណា នោះទេ។

សូមបញ្ជាក់ថា តារាសម្តែងស្រីសាងកេរ្តិ៍ឈ្មោះល្បី លើវិថីសិល្បៈមានរយៈពេលជាច្រើនឆ្នាំ អ្នកនាង សារាយ សក្ខណា ក្រោយពេលសម្រេចចិត្តបញ្ចប់ជីវិត នៅលីវដោយការរៀបអាពាហ៍ពិពាហ៍ ជាមួយស្វាមីដែលជាអនិកជនខ្មែរ រស់នៅអាមេរិកហើយនោះ គឺនាងបានចាកចេញពីវិស័យសិល្បៈ តាមរយៈការទៅរស់នៅ សាងសុភមង្គលគ្រួសារ តាមស្វាមីលើទឹកដីអាមេរិក តែម្តង៕

សារ៉ាយ សក្ខណា
សារ៉ាយ សក្ខណា
សារ៉ាយ សក្ខណា និងគ្រួសារ

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សារ៉ាយ សក្ខណា