កូរ៉េខាងត្បូង៖ កម្មវិធីផ្សាយផ្ទាល់មួយរបស់ទូរទស្សន៍ជប៉ុន បានធ្វើការច្រានចោលការសម្តែងរបស់ក្រុមតារាចម្រៀងកូរ៉េ BTS ដោយសារឃើញអាវដែលពួកគេពាក់មានបង្ហាញរូបទម្លាក់គ្រាប់នុយក្លេអ៊ែររបស់អាមេរិកមកលើប្រទេសជប៉ុនក្នុងឆ្នាំ១៩៤៥

អាវរូបទម្លាក់គ្រាប់នុយក្លេអ៊ែរ

គួររម្លឹកថា ក្នុងឆ្នាំ១៩៤៥ សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកនុយក្លេអ៊ែរពីរគ្រាប់ចំកណ្តាលទីក្រុង Hiroshima និង Nagasaki ក្នុងអំឡុងសម័យសង្គ្រាមលោកលើកទី២។ ហេតុការណ៍នេះបានធ្វើឲ្យប្រជាជនជប៉ុនស្លាប់អស់ជាច្រើន និងចងចាំវិនាសកម្មមកដល់សព្វថ្ងៃ។

ស្រាប់តែប៉ុន្មានថ្ងៃមុនការសម្តែង គេឃើញក្រុមតារាចម្រៀង BTS បានអាវមួយមានរូបទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ ហើយថតបង្ហោះក្នុងបណ្តាញសង្គម  Twitter ទទួលបានការរិះគន់ជាច្រើនពីសំណាក់ប្រជាជនជប៉ុន។

រឿងនេះបានធ្វើឲ្យហ្វេនជប៉ុនដែលគាំទ្រក្រុម BTS ប្រតិកម្មខ្លាំងមែនទែន។ ពួកគេបាននិយាយថា “វាជាការមើលងាយមួយ”។  

យោងតាមសារព័ត៌មាន BBC ដែលបានចេញផ្សាយក្នុងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះបានឲ្យដឹងថា  "ក្រុមតារាចម្រៀងដ៏ល្បីរបស់ប្រទេសកូរ៉េ BTS នេះត្រូវបានណាត់មកសម្តែងក្នុងកម្មវិធីផ្សាយផ្ទាល់ជប៉ុនដែលមានឈ្មោះថា TV Asahi's Music Station ក្នុងថ្ងៃទី៩ ខែ វិច្ឆិកា នេះតែម្តង។ ប៉ុន្តែដោយសារតែផ្ទះការរិះគន់មុនថ្ងៃសម្តែងបែបនេះ ស្ថានីយទូរទស្សន៍ជប៉ុនក៏សម្រចចិត្តរំសាយការសម្តែងនេះតែម្តងទៅ"។

គួរបញ្ជាក់ថា សមាជិកទាំង៧រូបក្នុងក្រុម BTS ក៏បានចេញមុខមកសុំទោសអ្នកគាំទ្ររបស់ពួកគេ ក្រោយមិនអាចសម្តែងក្នុងកម្មវិធីផ្សាយផ្ទាល់ខាងលើនេះដែរ៕

ក្រុមតារាចម្រៀង BTS
អាវរូបទម្លាក់គ្រាប់នុយក្លេអ៊ែរ
គ្រាប់នុយក្លេអ៊ែរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]