ភ្នំពេញ៖ អាចនិយាយបានថា សំណាងក៏ថាបាន តារាចម្រៀង កញ្ញា រត្ន័ រចនា ប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជាង២០ឆ្នាំហើយ តែទើបតែល្បី និងគេស្គាល់ក្នុងពេលថ្មីៗនេះ តែប៉ុណ្ណោះ ក៏ព្រោះតែនាងច្រៀងនូវចម្រៀងពីដើម បទ « មេម៉ាយសប្បាយចិត្ត» និងបទ «គេលេងភ្លេងហើយ »។

ជាក់ស្ដែង កាលពីថ្មីៗនេះដែរ តារាចម្រៀងដែលស្ទើរតែបោះបង់ចោល នូវអាជីពចម្រៀងរបស់ខ្លួនរូបនេះ បានបញ្ចេញ MV ចម្រៀងរបស់ខ្លួន ជាលើកដំបូង មានការភ្ញាក់ផ្អើលយ៉ាង ខ្លាំងពីសំណាក់អ្នកគាំទ្រ ជាពិសេសក្នុងសង្គម YouTube តែម្ដង។

ជាមួយគ្នានេះដែរ បទចម្រៀង«មេម៉ាយសប្បាយចិត្ត » ដែលជាសំនៀងដើមរបស់អ្នកស្រី ប៉ែន រ៉ន ត្រូវបាននាង លើកយកមកថតសម្លេងឡើងវិញ ព្រមទាំងពីរោះជាងមុនទៅទៀត។

គួរបញ្ជាក់ដែរថា កញ្ញា រត្ន័ រចនា ត្រូវបានចុះកុងត្រាក្នុងផលិតកម្មមួយ កាលពីប៉ុន្មានថ្ងៃមុននេះ ធ្វើឲ្យនាងកាន់រំភើប ព្រោះនឹកស្មានមិនដល់ ថាខ្លួនអាចដើរមកដល់ នៅចំនុចនេះបាន ៕

តោះទៅទស្សនាវីដេអូចម្រៀងទាំងអស់គ្នា៖  

កញ្ញា រត្ន័ រចនា
កញ្ញា រត្ន័ រចនា
កញ្ញា រត្ន័ រចនា
កញ្ញា រត្ន័ រចនា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]