ភ្នំពេញ៖ នៅថ្ងៃទី08 ខែវិច្ឆិកា ឆ្នាំ2018 Xiaomi ដែលជាក្រុមហ៊ុនឈានមុនគេផ្នែកបច្ចេកវិទ្យាសាកលលោក បានប្រកាសចេញនូវស្មាតហ្វូន Mi 8 Lite និង Mi 8 Pro ជាផ្លូវការក្នុងប្រទេសកម្ពុជា ដោយផ្តល់ឲ្យអ្នកប្រើប្រាស់នូវជម្រើស កាន់តែច្រើនដើម្បីរីករាយ និងលក្ខណៈពិសេសបំផុត ពីស៊េរីស្មាតហ្វូន Mi 8។

ទាំងអស់នេះបានផុសលេចឡើងតាមរយៈការងាររបស់លោក Claude Monet ដែលជាអ្នកអារម្មណ៍និយមជនជាតិបារាំងដ៏ល្បីល្បាញ ដែលគំនូររបស់លោកមានភាពល្បីរន្ទឺដោយបាននាំមកនូវប្រសិទ្ធភាពនៃពន្លឺលើពណ៌ធម្មជាតិ។ ស្មាតហ្វូន Mi 8 Lite និង Mi 8 Pro បង្ហាញនូវបច្ចេកវិទ្យាកញ្ចក់ប្រភេទថ្មី​ ដែលមានពណ៌ឆ្លុះដូចកញ្ចក់។ 

លោក Jonh Chen ដែលជានាយកក្រុមហ៊ុន Xiaomi ប្រចាំនៅតំបន់អាស៊ីអាគ្នេយ៍
ពិធីសម្ពោធស្មាតហ្វូន Mi 8 Lite និង Mi 8 Pro របស់ក្រុមហ៊ុន Xiaomi
ពិធីសម្ពោធស្មាតហ្វូន Mi 8 Lite និង Mi 8 Pro របស់ក្រុមហ៊ុន Xiaomi
ពិធីសម្ពោធស្មាតហ្វូន Mi 8 Lite និង Mi 8 Pro របស់ក្រុមហ៊ុន Xiaomi

លោក Jonh Chen ដែលជានាយកក្រុមហ៊ុន Xiaomi ប្រចាំនៅតំបន់អាស៊ីអាគ្នេយ៍បានប្រាប់ឲ្យដឹងថា៖ 

« ក្រុមហ៊ុន Xiaomi បាននាំចេញស្មាតហ្វូនច្រើនជាង 100លាន គ្រឿង នៅក្នុងឆ្នាំនេះ ដោយឡែកស៊េរីស្មាតហ្វូន Mi 8 បាននាំចេញសរុបលើសពី 6លានគ្រឿង ដែលជាការចូលរួមចំណែកយ៉ាងធំធេងនៅក្នុងភាពជោគជ័យនេះ។ យើងខ្ញុំមានក្តីរំភើប ដែលនាំយកស្មាតហ្វូនស៊េរីទំនើបនេះមកប្រទេសកម្ពុជាមុនពេលថ្ងៃបុណ្យ Christmas ឈានចូលមកដល់ ។ ជាមួយនឹងពណ៌ដ៏ស្រស់ស្អាត និងការថតរូប ដ៏មានថាមពលរបស់ខ្លួន ស្មាតហ្វូនស៊េរីនេះ គឺជាដៃគូដ៏សាកសមសម្រាប់ការអបអរសាទរផ្សេងៗនៅក្នុងរដូវកាលនេះ»។
លោក Jonh Chen ដែលជានាយកក្រុមហ៊ុន Xiaomi ប្រចាំនៅតំបន់អាស៊ីអាគ្នេយ៍

Mi 8 Lite សម្រាប់ការលេងហ្គេម និងការថតរូបដ៏អស្ចារ្យ បំពាក់មកជាមួយកាមេរ៉ាទំហំ 24 megapixels, sensor ខាងមុខ Sony IMX576 ដែលបំពាក់លើទូរស័ព្ទ Mi 8 Lite អាចចាប់យករូបភាពបានច្បាស់បំផុតដែលមិនធ្លាប់មានពីមុន។ នៅក្នុងស្ថានភាពពន្លឺខ្សោយ sensor និងប្រើនូវបច្ចេកវិទ្យា Super Pixel ដើម្បីចាប់ច្របាច់នូវព័ត៌មាននៃ pixel 4 ឲ្យក្លាយទៅជា pixel ធំមួយ ធ្វើឲ្យរូបភាពកាន់តែច្បាស់ ជាពិសេសនៅទីតាំងក្នុងអគារ។ 

ចំណែកឯទូរស័ព្ទ Mi 8 វិញ នៅខាងក្រោយបានបំពាក់មក ជាមួយកាមេរ៉ាភ្លោះដែលប្រើបច្ចេកវិទ្យា AI និងប្រើ Sensor Sony IMX363 ជា sensor ចំបងរបស់ខ្លួន ជាងនេះទៅទៀត វាបានភ្ជាប់មកជាមួយ pixel ទំហំធំដល់ទៅ 1.4µm សម្រាប់ចាប់រូបភាពជាមួយសម្លេងតិច និងប្រើនូវមុខងារ Dual Pixel Autofocus ដើម្បីចាប់យកគោលដៅរូបភាពបានលឿន ដែលមិនធ្វើឲ្យអ្នកខកខាន ក្នុងការចាប់យករូបភាពដែលអ្នកពេញចិត្ត។

Hardware កាមេរ៉ាដែលមានគុណភាពខ្ពស់គឺជាគូរទៅនឹងមុខងារ AI ដែលជាបច្ចេកវិទ្យាឈានមុខគេរបស់ក្រុមហ៊ុន Xiaomi ហើយរួមផ្សំទៅនឹងជម្រើសថ្មីដែលបានកែច្នៃដើម្បីសម្រេចបាននូវការរចនាដ៏ស៊ីវីល័យ។ ទន្ទឹមនឹងនេះ អេក្រង់របស់ទូរស័ព្ទ Mi 8 Lite អាចបញ្ចេញនូវពណ៌ផ្សេងៗ ដែលស៊ីទៅនឹងស្ថានភាពនានានៅពេលថតរូប Selfies ដោយចាំងបំភ្លឺមុខ ជាមួយនឹងពណ៌ដែលត្រូវគ្នាយ៉ាងឆ្លាតវៃ ដើម្បីធ្វើឲ្យការថតរូប selfies កាន់តែស្រស់ស្អាត។

ពិធីសម្ពោធស្មាតហ្វូន Mi 8 Lite និង Mi 8 Pro របស់ក្រុមហ៊ុន Xiaomi
ពិធីសម្ពោធស្មាតហ្វូន Mi 8 Lite និង Mi 8 Pro របស់ក្រុមហ៊ុន Xiaomi

ទូរស័ព្ទ Mi 8 Pro បន្ថែមនូវមុខងារ Futuristic pressure-sensitive សម្រាប់ដោះសោរអេក្រង់ដោយស្កេនស្នាមម្រាមដៃ

Mi 8 Pro បានបោះជំហានទៅមុខមួយកម្រិតទៀត ដោយបានបន្ថែមនូវមុខងារ Futuristic pressure-sensitive សម្រាប់ដោះសោរអេក្រង់ដោយស្កេនម្រាមដៃ។ វាមានលក្ខណៈខុសពីបច្ចេកវិទ្យាដោះសោរអេក្រង់ ​ដោយស្កេនម្រាមដៃដទៃទៀត ដែលត្រូចំណាយថាមពលដោយផ្តិតម្រាមដៃទៅនឹងកញ្ចក់ឲ្យជាប់ ដើម្បីមើលថា ថាតើម្រាមដៃបានស្កេនជាប់រឺនៅ។ ប៉ុន្តែសម្រាប់ Pressure sensor វិញ គឺដោយគ្រាន់តែ​ចុចបើកដំណើរការនៃមុខងារនោះ ហើយដាក់ម្រាមដៃលើអេក្រង់ វាគឺដំណើរការយ៉ាងលឿន និងកាត់បន្ថយថាមពលទៀតផង។  

ពិធីសម្ពោធស្មាតហ្វូន Mi 8 Lite និង Mi 8 Pro របស់ក្រុមហ៊ុន Xiaomi
ពិធីសម្ពោធស្មាតហ្វូន Mi 8 Lite និង Mi 8 Pro របស់ក្រុមហ៊ុន Xiaomi

មកដល់ប្រទេសកម្ពុជាឆាប់ៗនេះ

ទូរស័ព្ទ Mi 8 Lite and Mi 8 Pro នឹងដាក់លក់នៅថ្ងៃទី10 ខែវិច្ឆិកា ខាងមុខនេះ ។ ជាចុងក្រោយទូរស័ព្ទ Mi 8 Lite មានជម្រើស 2 ពណ៌ គឺពណ៌ខៀវ (Aurora Blue) និងពណ៌ខ្មៅ (Midnight Black) ដោយមាន 2 version: 4GB + 64GB តម្លៃ 259ដុល្លារ និង 6GB + 128GB តម្លៃ 299ដុល្លារ។ ដោយឡែក ទូរស័ព្ទ Mi 8 Pro មានតែមួយ ពណ៌គត់ គឺពណ៌ Transparent Titanium និងមានតែ 1 version ប៉ុណ្ណោះគឺ 8GB + 128GB តម្លៃ 599ដុល្លារ៕

ពិធីសម្ពោធស្មាតហ្វូន Mi 8 Lite និង Mi 8 Pro របស់ក្រុមហ៊ុន Xiaomi
ពិធីសម្ពោធស្មាតហ្វូន Mi 8 Lite និង Mi 8 Pro របស់ក្រុមហ៊ុន Xiaomi
ពិធីសម្ពោធស្មាតហ្វូន Mi 8 Lite និង Mi 8 Pro របស់ក្រុមហ៊ុន Xiaomi
ពិធីសម្ពោធស្មាតហ្វូន Mi 8 Lite និង Mi 8 Pro របស់ក្រុមហ៊ុន Xiaomi
ពិធីសម្ពោធស្មាតហ្វូន Mi 8 Lite និង Mi 8 Pro របស់ក្រុមហ៊ុន Xiaomi

ព័ត៌មានបន្ថែម៖

About Xiaomi: http://blog.mi.com/en/

Mi 8 Lite images

Mi 8 Lite spec sheet

អំពីក្រុមហ៊ុន Xiaomi

ក្រុមហ៊ុន Xiaomi ត្រូវបានបង្កើតឡើងនៅខែមេសា ឆ្នាំ2010 ហើយបានចុះបញ្ជីនៅទីផ្សារភាគហ៊ុនហុងកុង (Hong Kong Stock Exchange) នៅថ្ងៃទី9 ខែកក្កដា ឆ្នាំ2018 (1810.HK)។ ក្រុមហ៊ុន Xiaomi គឺជាក្រុមហ៊ុនអ៊ិនធើណេត ដែលមានផលិតទូរស័ព្ទស្មាតហ្វូន និងអង្គរឹងឆ្លាតវៃ (Smart hardware) ដោយតភ្ជាប់ជាមួយ loT platform របស់ខ្លួន។

ជាមួយទស្សនៈនៃការរាប់អានមិត្តជាមួយអ្នកប្រើប្រាស់របស់ខ្លួន និងជា «ក្រុមហ៊ុនអស្ចារ្យបំផុត» នៅក្នុងបេះដូងនៃអ្នកប្រើប្រាស់របស់ខ្លួន ក្រុមហ៊ុន Xiaomi បានប្តេជ្ញាចិត្តដើម្បីបន្តធ្វើការច្នៃប្រឌិតថ្មី​ ដោយផ្តោតសំខាន់ទៅលើគុណភាព និងប្រសិទ្ធភាព។ ក្រុមហ៊ុនកំពុងបន្តបង្កើត នូវផលិតផលអស្ចារ្យជាមួយតម្លៃដ៏ស្មោះត្រង់ ដើម្បីឲ្យអ្នកទាំងអស់គ្នានៅក្នុងពិភពលោកអាចរីករាយ និងជីវិតដ៏ល្អប្រសើរតាមរយៈបច្ចេកវិទ្យាដែលច្នៃប្រឌិតថ្មី។

ក្រុមហ៊ុន Xiaomi បច្ចុប្បន្នគឺជាក្រុមហ៊ុនម៉ាកសញ្ញាស្មាតហ្វូនធំជាងគេលំដាប់ថ្នាក់លេខ 4 លើពិភពលោក ហើយបានបង្កើតនូវ loT platform អ្នកប្រើប្រាស់ធំជាងគេលើពិភពលោក ជាមួយនឹងឧបករណ៍ឆ្លាតវៃ (smart devices) ច្រើនជាង 100 លាន គ្រឿង (ដោយមិនរាប់បញ្ចូល smartphones និង laptops ឡើយ) ដែលបានតភ្ជាប់ជាមួយ platform របស់ខ្លួន។ នាពេលបច្ចុប្បន្ន ផលិតផលរបស់ក្រុមហ៊ុន Xiaomi មានលក់នៅតាមតំបន់ និងប្រទេសចំនួនជាង 70ប្រទេស នៅទូទាំងពិភពលោក និងមានកន្លែងឈរជើងឈានមុខគេក្នុងទីផ្សារជាច្រើនទៀតផង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]