បារាំង៖ ខ្សែប្រយុទ្ធកំពុងឡើងជើងរបស់ក្រុមបិសាចក្រហម Manchester United កីឡាករ Anthony Martial ត្រូវបានគ្របង្វឹកលោក Didier Deschamps ធ្វើការកោះហៅរូបគេឲ្យចូលលេងនៅក្នុងក្រុមជម្រើសជាតិបារាំងឡើងវិញក្រោយបាត់មុខពីជម្រើសជាតិអស់មួយរយៈរួចមក។

Anthony Martial

ស្របពេលក្រុមជម្រើសជាតិបារាំងនឹងត្រូវធ្វើការប្រកួតនៅពានរង្វាន់ UEFA Nations League ជាមួយក្រុមជម្រើសជាតិហូឡង់នៅថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៨  ពួកគេបន្តជួបក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយ នៅថ្ងៃទី ២១ ខែ វិច្ឆិកា ខាងមុខនេះ  លោក Deschamps បានធ្វើការកោះហៅកីឡាករសំខាន់ៗមួយចំនួន ដើម្បីមកជួយក្រុមផងដែរ ដោយនៅក្នុងនោះក៏មានអតីតខ្សែប្រយុទ្ធក្រុម Monaco រូបនេះម្នាក់ដែរ។

យ៉ាងណាមិញ ខ្សែប្រយុទ្ធវ័យ ២២ឆ្នាំរូបនេះ បានខកខាននៅក្នុងការជួយក្រុមជម្រើសជាតិបារាំងតាំងតែពីការប្រកួត World Cup ឆ្នាំ ២០១៨នៅក្នុងប្រទេសរុស្ស៊ី មកម្ល៉េះ ហើយការបង្ហាញខ្លួនចុងក្រោយបង្អស់របស់គេគឺតាំងតែពីខែ មីនា ឆ្នាំ ២០១៨។

ជាមួយគ្នានេះដែរ លោក Deschamps បានប្រាប់សារព័ត៌មាន BBC ថា៖ «គេជាកីឡាករម្នាក់ដែលមានសក្ដានុពលសឹងតែមិនគួរឱ្យជឿ ប៉ុន្តែគេមិនបានបង្ហាញវាឲ្យទៀងទាត់នោះឡើយ។ ហើយអ្វីដែលគេកំពុងធ្វើនៅ Manchester បច្ចប្បន្ននេះគឺវាដូចជាលឿនពេកសម្រាប់ខ្ញុំដែលមិនអាចនឹងខ្វះរូបគេបាន។ ទោះជាគេមានវ័យនៅក្មេងមែន ប៉ុន្តែគេជាកីឡាករម្នាក់ដែលខ្ញុំសង្ឃឹមថានឹងមានភាពប្រសើរឡើងសម្រាប់ក្រុម»។

Anthony Martial
Anthony Martial

គួរឲ្យដឹងថា ក្នុងចំណោមខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិបារាំងដែលលោក Didier Deschamps បានធ្វើការកោះហៅរួមមានដូចជាកីឡាករ៖ Ousmane Dembele (Barcelona), Nabil Fekir (Lyon), Olivier Giroud (Chelsea), Antoine Griezmann (Atletico Madrid), Anthony Martial (Manchester United), Kylian Mbappe (Paris Saint-Germain) និង Florian Thauvin (Marseille) ៕

Anthony Martial
Anthony Martial

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]