ន័រវែស៖ យោងតាមសារព័ត៌មាន BBC ដែលបានចេញផ្សាយនៅថ្ងៃទី០៨ ខែ វិច្ឆិកា ឆ្នាំ២០១៨ បានឲ្យដឹងថា  នាវាចម្បាំងដ៏ធំមួយរបស់ប្រទេសន័រវែសបានលិច បន្ទាប់ពីការទង្គិចគ្នាជាមួយនឹងនាវាដឹកប្រេង។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៤ល្ងាច ថ្ងៃព្រហស្បត្តិ៍ ទី០៨ ឆ្នាំ ២០១៨ នៅតំបន់ឈូងសមុទ្រ Hjeltefjorden នៃទីក្រុង Benjer ។

មកទល់ពេលនេះ អាជ្ញាធ័រន័រវែសបាននិងកំពុងស្វះស្វែងរក ជាមួយក្រុមការងារជាប់ពាក់ព័ន្ធដែលចុះទៅជួយសង្គ្រោះមនុស្សប្រមាណ១៣៧នាក់ជាប់ក្នុងនាវាឲ្យបានទាន់ពេលវេលា។ ក្នុងនោះគេឃើញមានមនុស្ស៨នាក់ ទទួលរងរបួសផងដែរ។

យោងតាមប្រសាសន៍របស់អាជ្ញាធរប្រទេសន័រវេសបានឲ្យដឹងថា "នាវាចម្បាំង ឈ្មោះ The KNM Helge Ingstad បានធ្វើដំណើរតាមផ្លូវទឹកមកមាតុភូមិវិញ បន្ទាប់ពីការចេញទៅសមប្រយុទ្ធយោធាជាមួយនឹងនាវាចម្បាំងផ្សេងទៀតដែលជាសមាជិកក្នុងអង្គការណាតូ (NATO)"។

គាត់បន្តថា "ស្រាប់តែជិះមិនទាន់ដល់ផែចុះចតផង នាវាចម្បាំងមួយនេះក៏ត្រូវបាននាវាដឹកប្រេង the Sola TS បុកទទឹងទិសផ្អៀងកន្ទុយលិចចូលក្នុងសមុទ្រតែម្តង"។

គួរបញ្ជាក់ថា ប្រេងសាំងជិត ១០ ០០០លីត្រ បានហៀរចូលទៅក្នុងសមុទ្របន្ទាប់ពីការបុកទង្គិចនេះ។

អាជ្ញាធរន័រវែសមិនទាន់ហ៊ានអះអាងពីមូលហេតុដែលនាំឲ្យមានការប៉ះទង្គិចនេះនៅឡើយទេ។ យ៉ាងណាមិញ ពួកគេកំពុងបើកការស៊ើបអង្កេតជុំវិញករណីនេះ៕

នាវា The KNM Helge Ingstad
នាវា The KNM Helge Ingstad
នាវា The KNM Helge Ingstad
នាវា The KNM Helge Ingstad
នាវា The KNM Helge Ingstad
នាវា The KNM Helge Ingstad

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]