អាស៊ី៖ ឳពុកម្តាយ ជីដូនជីតានៅអាស៊ីមានវិធីប្រៀនប្រដៅកូនចៅខុសពីអឺរ៉ុប និងទ្វីបដទៃទៀត។ ក្នុងចំណោមនោះ ការអប់រំដោយបង្កប់ន័យទាក់ទងនឹងអបិយជំនឿ ជាវិធីដែលក្មេងៗនៅទ្វីបធំបំផុតលើផែនដីនេះ ឧស្សាហ៍ស្តាប់ឮពីសាច់ញាតិចាស់ទុំរបស់ខ្លួន ថាឱ្យឬមិនឱ្យធ្វើអ្វីឡើយ ព្រោះវាអាចនាំឱ្យមានសំណាង ឬជួបគ្រោះផ្សេងៗ។ 

ក្មេងៗនៅអាស៊ី

ទាំងនេះជាឃ្លាអប់រំបង្កប់អបិយជំនឿពីចាស់ៗនៅអាស៊ី៖

១. កុំបោសផ្ទះនៅពេលយប់ ព្រោះវាដូចជាបោសសំណាងល្អចេញដូច្នោះដែរ។

២. បើនារីម្នាក់អង្គុយនៅមុខទ្វារ នោះនាងមិនងាយបានរៀបការទេ ព្រោះវាជាការអង្គុយបាំងច្រកចូល (ទ្វារតំណាងឱ្យច្រកចូលនៃអាពាហ៍ពិពាហ៍ ឬជីវិតដ៏មានសុភមង្គល)

៣. កុំលេងឆ័ត្រនៅក្នុងផ្ទះ ពុំនោះទេអ្នកនឹងត្រូវរន្ទះបាញ់។

៤. កុំបន្សល់ទុកអ្វីក៏ដោយនៅលើចាន ពុំនោះទេប្តីរបស់អ្នកនឹងគគ្រិចខ្លួន!

(ប្រហែលចង់មានន័យថា បើប្រពន្ធខ្ជះខ្ជាយអាហារ ប្តីរឹតតែពិបាករកលុយ ដោយបែកញើស ឬប្រឡាក់ពេញខ្លួន)

៥. កុំស្លៀកពាក់ឈុត-សសុទ្ធ ឬពាក់មួក-ស ឬឈ្នួតក្បាល-ស ព្រោះវាតំណាងឱ្យការស្លាប់។

៦. កុំជាន់លើបាយ ពុំនោះទេអ្នកនឹងសុបិនអាក្រក់។

៧. បើកាន់ចង្កឹះឆ្ងាយពេក (កាន់គល់ចង្កឹះ) អ្នកនឹងរៀបការជាមួយអ្នកមកពីស្រុកឆ្ងាយ។ បើកាន់កៀកចុងចង្កឹះពេក អ្នកនឹងរៀបការជាមួយអ្នកជិតខាង។

៨. ស្រីៗញ៉ាំអាហារត្រជាក់ពេលមករដូវ អាចធ្វើឱ្យឈឺបាន។

៩. កុំសម្លាប់សត្វល្អិតឱ្យសោះ ព្រោះពួកវាជាដូនតាយើងជាតិមុនដែលកំពុងមកលេង។

១០. កុំគេងទាំងសក់នៅសើម ពុំនោះទេអ្នកនឹងខ្វាក់ភ្នែក។ 

ការកាន់ចង្កឹះពីគល់ពេក

១១. បើអ្នកធ្វើនំគាវរាងអាក្រក់ នោះកូនអ្នកក៏កើតមករូបអាក្រក់ដែរ។

១២. កុំកាត់ក្រចកពេលយប់ ព្រោះខ្មោចនឹងឮសំឡេងនោះ។

១៣. កុំហួចនៅពេលយប់ ព្រោះវាជាការហៅពស់ឱ្យចូលមក។

១៤. កុំផ្លុំពពុះក្នុងផ្ទះ ព្រោះវាធ្វើឱ្យម្តាយឳពុកអ្នកប្រែជាចាស់ជរា។

១៥. ការជាន់ស្រមោលខ្លួនឯងឬអ្នកដទៃធ្វើឱ្យមានសុបិនអាក្រក់។

១៦. បើគេងទាំងបើកកង្ហាចោល នោះអ្នកនឹងអាចស្លាប់។

១៧. បើបន្ទប់អ្នករញ៉េរញ៉ៃ នោះអ្នកនឹងបានប្តីឬប្រពន្ធរូបរាងអាក្រក់។

១៨. បើអ្នកលើកចង្កឹះកាន់តែខ្ពស់ នៅថ្ងៃអនាគត អ្នកនឹងរស់នៅឬធំធាត់កាន់តែឆ្ងាយពីឳពុកម្តាយ។

១៩. កុំងូតទឹកក្រោយញ៉ាំអាហារភ្លាមៗ ព្រោះអ្នកនឹងអាចស្លាប់។

២០. កុំគេងទាំងសក់នៅសើម ពុំនោះទេអ្នកនឹងឈឺក្បាលប្រកាំង។ 

ការថតរូបបីនាក់

២១. បើអ្នកមានផ្ទៃពោះ កុំញ៉ាំខ្យងអី ព្រោះកូនដែលកើតមកនឹងឧស្សាហ៍លានអណ្តាត ហើយហៀរទឹកមាត់មិនឈប់។

២២. បើអ្នកយំមិនឈប់ អ្នកនឹងប្រែក្លាយជាតុក្កតា។

២៣. បើញ៉ាំបាយមិនអស់ពីចានទេ នោះប្រពន្ធអ្នកនឹងកើតមុនលើមុខ។

២៤. កុំញាក់ឬគ្រវីជើងចុះឡើង ព្រោះសំណាងនឹងរត់ចេញពីផ្ទះ។

២៥. កុំថតរូបជាក្រុមមានគ្នា៣នាក់ ព្រោះអ្នកនៅកណ្តាលនឹងជួបសំណាងអាក្រក់។

២៦. កុំចូលផ្ទះដោយឈានជើងឆ្វេងចូលមុន ព្រោះវាជាសញ្ញានៃប្រផ្នូលអាក្រក់។

២៧. កុំសម្អាតផ្ទះនៅពេលយប់ ពុំនោះទេអ្នកនឹងបានប្តីពុកមាត់ស្រម៉ូម។

២៨. ខ្ជាក់គ្រាប់ឳឡឹកចេញមកវិញ (កុំលេបចូលពេលញ៉ាំ) ព្រោះវានឹងដុះនៅក្នុងពោះ។

២៩. កុំងូតទឹកនៅថ្ងៃដំបូងនៃឆ្នាំថ្មី ព្រោះអ្នកកំពុងលាងជម្រះសំណាងល្អចេញ។

៣០. កុំដាក់កញ្ចក់បែរមកគ្រែដំណេក ព្រោះបិសាច ឬសុបិនអាក្រក់នឹងមករកអ្នក ដូច្នេះត្រូវគ្របវា ឬកុំបែរចំគ្រែ។

៣១. ញ៉ាំបាយកុំឱ្យសល់សូម្បីមួយគ្រាប់ ពុំនោះទេអ្នកនឹងកើតមុនតាមចំនួនគ្រាប់បាយដែលនៅសល់។

៣២. កុំហួចនៅក្នុងផ្ទះ ពុំនោះទេលុយទាំងប៉ុន្មាននឹងបាត់អស់។

៣៣. កុំញ៉ាំបាយទាំងកំពុងគេង ពុំនោះទេអ្នកនឹងប្រែក្លាយជាពស់។ 

ក្មេងហៀរទឹកមាត់មិនឈប់

គួរបញ្ជាក់ថា ទាំងនេះជាសម្រង់នៃឃ្លាអប់រំពីប្រទេសអាស៊ីជាច្រើនដែលរួមទាំងខ្មែរយើងផងដែរ។ ទោះយ៉ាងណា ជឿឬមិនជឿអាស្រ័យលើការពិចារណារៀងៗខ្លួន គ្រាន់តែពាក្យចាស់ពោលថា មិនជឿចាស់ស្រឡះដៃធេង មិនជឿក្មេងរលីងសក់ក្បាល៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]