អង់គ្លេស៖ ខ្សែប្រយុទ្ធ Raheem Sterling របស់ក្រុមមេឃខៀវ Manchester City បានចេញមុខសុំទោសទៅកាន់អាជ្ញាកណ្ដាលដែលកាត់សេចក្តីនៅលើទីលានប្រកួត ក៏ដូចជាក្រុម Shakhtar Donetsk ផងដែរ ចំពោះរឿងដែលគេលេងបាល់ដួលនៅក្នុងប្រអប់គ្រោះថ្នាក់ ហើយអាជ្ញាកណ្ដាលក៏សម្រេចផ្ដល់បាល់ពិន័យ ១១ម៉ែត្រទាំងអយុត្តិធម៌បំផុត។

Raheem Sterling

ខ្សែប្រយុទ្ធក្រុមជម្រើសជាតិអង់គ្លេសរូបនេះ បានព្យាយាមបណ្ដើរបាល់ទៅខាងឆ្វេងនៃទីលានប្រកួតរបស់ក្រុម Shakhtar Donetsk ក្នុងបំណងដើម្បីស៊ុតបញ្ចូលទីឲ្យក្រុមរបស់គេ អំឡុងការប្រកួតនៅក្នុងពានរង្វាន់ក្របខណ្ឌ Champions League កាលពីយប់ម្សិលមិញនេះ ប៉ុន្តែរូបគេស្រាប់តែដួលដោយខ្លួនឯងនៅពេលដែលគេព្យាយាមស៊ុតនោះ ដោយឡែកអាជ្ញាកណ្ដាលក៏បានផ្តល់បាល់ពិន័យ ១១ម៉ែត្រឲ្យក្រុមម្ចាស់ផ្ទះតែម្តង។

យ៉ាងណាមិញ Sterling បានប្រាប់ឲ្យសារព័ត៌មាន BT Sports ដឹងថា៖ «ពេលនោះគឺខ្ញុំបានព្យាយាមឆ្កឹះបាល់ដើម្បីស៊ុត ហើយខ្ញុំក៏មិនដឹងថាមានរឿងអ្វីកើតឡើងនោះដែរ ក៏ស្រាប់តែខ្ញុំរអិលដួលទៅតែម្តង។ ខ្ញុំមិនបានគិតថាបាល់នោះជាការប៉ះទង្គិចគ្នាអ្វីនោះទេ វាជាកំហុសរបស់ខ្ញុំដោយខ្លួនឯង។ ខ្ញុំបានដួល និងរអិលនៅលើស្មាក្នុងទីលានដោយខ្លួនឯង ដូច្នេះខ្ញុំពិតជាសូមទោសទៅកាន់ អាជ្ញាកណ្ដាល និងក្រុម Shaktar ផងដែរ»។

Raheem Sterling
Raheem Sterling

គួរឲ្យដឹងថា អំឡុងការប្រកួតដែលក្រុម Manchester City បានលុតក្រុម Shakhtar Donetsk ដោយលទ្ធផល ៦-០ គឺមានគ្រាប់បាល់មួយគ្រាប់បានកើតឡើងអំពី ការសម្រេចចិត្តផ្ដល់បាល់ពិន័យ ១១ម៉ែត្ររបស់អាជ្ញាកណ្ដាលខាងលើនេះឯង ហើយគ្រាប់បាល់នោះដែរត្រូវបានមជ្ឈដ្ឋានបាល់ទាត់ធ្វើការរិះគន់យ៉ាងខ្លាំង ទៅលើមន្រ្តីអាជ្ញាកណ្ដាលដែលដឹកនាំការប្រកួតរូបនោះ៕

Raheem Sterling
Raheem Sterling

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]