ភ្នំពេញ៖ ប្រិយមិត្តដែលបានតាមដានកម្មវិធី បញ្ចេញសមត្ថភាពលំដាប់ថ្នាក់ពិភពលោក Cambodia Got’s Talent ប្រាកដជាបានស្គាល់ច្បាស់ នូវកុមារដ៏មានសមត្ថភាពយ៉ាងល្អផ្នែកអក្សរសាស្ត្រខ្មែរ ប្អូនប្រុសស៊ាប ឈៀងហេង

ទោះបីជា មិនបានទទួលពានរង្វាន់នៅក្នុងកម្មវិធីយ៉ាងណាក្តី ក៏ក្មេងប្រុសរូបនេះពិតជាបានធ្វើឲ្យមហាជនជាច្រើន ពេញចិត្ត និងស្រលាញ់យ៉ាងខ្លាំង ដែលប្អូនប្រុសទើបតែមានវ័យក្មេងប៉ុណ្ណឹងសោះ តែអាចពន្យល់អក្សរស្រាស្រ្តខ្មែរ និងនិយាយពាក្យសុភាសិតអប់រំដោយមិនទាក់ ដែលមានជាង ២,៦៣០សុភាសិត។

ប្អូនប្រុសស៊ាប ឈៀងហេង

ដោយសារតែសមត្ថភាពដ៏ល្អបែបនេះហើយ ក៏ត្រូវបាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ពេញចិត្តយ៉ាងខ្លាំង ក៏បានសម្រេចផ្តល់ថវិកាចំនួន ១ម៉ឺនដុល្លារអាមេរិក ដល់កុមារាដ៏មានទេពកោសល្យដ៏ល្អរូបនេះ ដើម្បីឲ្យប្អូនប្រុសខិតខំប្រឹងប្រែងបន្ត ដើម្បីក្លាយទៅជាមនុស្សដ៏អស្ចារ្យ មានចំណេះដឹងខ្ពស់ ដល់ប្រទេសកម្ពុជាយើង។

បន្ទាប់ពីបានឃើញដូច្នោះបណ្តាអ្នកគាំទ្រជាច្រើន ពិតជាសប្បាយចិត្ត និងរំភើបជំនួសប្អូនប្រុស ដែលទើបតែមានវ័យ១២ឆ្នាំ មានសមត្ថភាពខ្ពស់ រហូតធ្វើឲ្យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ពេញចិត្ត ផ្តល់ជាថវិកា និងអំណោយមួយចំនួនដល់ប្អូនប្រុសបែបនេះ។

មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រក៏នឹងសង្ឃឹមថា ប្អូនប្រុសខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីឲ្យមានអនាគតល្អ នៅក្នុងពេលខាងមុខ ជាពិសេសក្លាយទៅជាមនុស្សម្នាក់ដែលមានចំណេះដឹងខ្ពស់ នៅក្នុងប្រទេសកម្ពុជា៕

សូមទស្សនាវីដេអូ និងរូបភាពខាងក្រោមនេះ៖ 

ប្អូនប្រុសស៊ាប ឈៀងហេង ទទួលបានអំណោយ
ប្អូនប្រុសស៊ាប ឈៀងហេង ទទួលបានអំណោយ
ប្អូនប្រុសស៊ាប ឈៀងហេង ទទួលបានអំណោយ
ប្អូនប្រុសស៊ាប ឈៀងហេង ទទួលបានអំណោយ
ប្អូនប្រុសស៊ាប ឈៀងហេង ទទួលបានអំណោយ
ប្អូនប្រុសស៊ាប ឈៀងហេង ទទួលបានអំណោយ
ប្អូនប្រុសស៊ាប ឈៀងហេង ទទួលបានអំណោយ
ប្អូនប្រុសស៊ាប ឈៀងហេង ទទួលបានអំណោយ
ប្អូនប្រុសស៊ាប ឈៀងហេង ទទួលបានអំណោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]