ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា ក្រុមហ៊ុន Chevrolet គឺជាម៉ាកសញ្ញារថយន្តធំ មួយនៅក្នុងពិភពលោក ដោយបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩១១ នៅក្នុងទីក្រុង Detroit សហរដ្ឋអាមេរិក។

ក្នុងពេលបច្ចុប្បន្ននេះដែរ ក្រុមហ៊ុន Chevrolet កំពុងចែកចាយរថយន្តរបស់ខ្លួនទៅជាង ១០០ប្រទេសនៅលើពិភពលោក ក្នុងនោះក៏មានប្រទេសកម្ពុជាយើងផងដែរ ដោយបានលក់ចេញនូវរថយន្ដជាង ៤ លានគ្រឿងក្នុងមួយឆ្នាំៗ។

ជាក់ស្ដែង កាលពីថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ក្រុមហ៊ុន United Auto Trading Co.,LTD បានដាក់សម្ពោធ ជាមួយនឹងរថយន្តទំនើបស៊េរីថ្មីពីរគ្រឿងនោះគឺ Colorado High Country Storm 2019 និង Trailblazer Perfect Edition 2019 ដើម្បីបម្រើនូវសេចក្ដីត្រូវការរបស់អតិថិជនក្នុងប្រទេសកម្ពុជា។  

ការសម្ពោធរថយន្ត Chevrolet ស៊េរីថ្មី ២០១៩

ក្រឡេកមកមើលរថយន្ត Chevrolet Colorado High Country Storm 2019 ជាប្រភេទរថយន្តដឹកទំនិញធុនតូច ដែលត្រូវបានរចនាឡើងមិនចាញ់ម៉ូដែល Colorado Centennial 2018 នោះទេ ដោយម៉ូដែលថ្មីនេះ ត្រូវបានរចនាឡើងដោយផ្តោតសំខាន់ទៅលើភាពឡូយឆាយបែបស្ពត បំពាក់លើរថយន្តប្រភេទ Off-Road និងមានលក្ខណៈមិនចាញ់ប្រភេទ SUV ប៉ុន្មានទេ។

ខាងក្រោមនេះជាលក្ខណៈពិសេសរបស់ Chevrolet Colorado High Country Storm 2019

• ម៉ាស៊ីនម៉ាស៊ូតប្រភេទ VGT Turbo Charge Engine 2800CC ដែលផ្តល់នៅកម្លាំងខ្លាំង អស្ចារ្យរហូតដល់ ២០០ សេះ

• សម្លេងស្ងាត់ល្អ បើធៀបនឹងរថយន្តប្រើម៉ាស៊ូតដទៃទៀត

• សន្សំសំចៃប្រេងខ្ពស់ ដោយស៊ីត្រឹមតែ ៧.៥ លីត្រតែប៉ុណ្ណោះ ក្នុង ១០០ គីឡូម៉ែត្រ

• កូនសោជំនាន់ថ្មី បានប្តូររូបរាងទាំងស្រុង អាចបញ្ជាដេរបញ្ឆេះម៉ាស៊ីនឱ្យម៉ាស៊ីនត្រជាក់ដំណើរការពីចម្ងាយបាន ៥០ ម៉ែត្រ និងអាចបញ្ជាទម្លាក់ ឬតម្លើងកញ្ចក់រថយន្តទាំងបួនផ្ទាំងបានពីចម្ងាយផងដែរ

• ចង្កៀងប្រើនៅបច្ចេកវិទ្យាថ្មីបំផុត ដែលបំពាក់មកជាមួយមុខងារ បិទ និងបើក ដោយស្វ័យប្រវត្តិ (Auto Turn-On and Turn-Off) មុខងារស្វាគមន៍មកកាន់រថយន្ត (Welcome Home) ដែលរំលេចសោភ័ណ្ឌភាព ដោយភ្លើងបំភ្លឺពេលថ្ងៃជាខ្សៃ LED (Day-time Running Light)

ការសម្ពោធរថយន្ត Chevrolet ស៊េរីថ្មី ២០១៩

• កាងមុខ និងកាងក្រោយ ត្រូវបានរចនាឡើងថ្មីស្រឡាង គឺរចនាជាពិសេសសម្រាប់ តែជម្រើសប្រភេទ Storm Edition នេះតែប៉ុណ្ណោះ ដែលមានលក្ខណៈបែបស្ពត អមដោយសេនស័រប្រាប់ដំណឹងពេលចូលចតចំនួន ៤ គ្រាប់ និងពិលកាត់អ័ព្ទនៅផ្នែកកាងមុខ ជាមួយនឹងសេនស័រប្រាប់ដំណឹងពេលចូលចត់ចំនួន ៤ គ្រាប់នៅផ្នែកកាងខាងក្រោយ

• គម្រប់ម៉ាស៊ីនបំពាក់ មកជាមួយស្ទីកគ័រខ្មៅមានតែម High Country Storm

• ស្ទីកគ័របែប Off-Road Car បំពាក់នៅលើទ្វាទាំង ២ ផ្ទាំងផ្នែកខាងក្រោយ

• កាងបំពាក់លើឃ្លុប ផ្នែកដឹកទំនិញខាងក្រោយពណ៌ខ្មៅបែបស្ពត

• យ៉ានរថយន្ត ជាប្រភេទយ៉ានស្ពតទំហំ ១៨ អ៊ីងពណ៌ខ្មៅរលោងស្រិល អមមកជាមួយសេនស័រប្រាប់អំពីសម្ពាធកងរថយន្តក្នុងកង់នីមួយៗ

• បូមទាំងបួនជាប្រភេទបូមហ្គាស

• កាម៉េរាក្រោយប្រភេទ Wild-Angle ពណ៌ធម្មជាតិ មិនថាពេលយប់ និងមានបន្ទាត់ប្រាប់ពីគន្លងផ្លូវ (Guide-Line) បត់បែនទៅតាមដៃចង្កូត

• ចង្កូតថ្មីប្រភេទអេឡិចត្រូនិច (Electronics-Steering) ធូរស្រួលក្នុងពេលបើកយឺត និងតឹងបន្តិចម្តងៗ នៅពេលបើកកាន់តែលឿន (Auto Adjust)

• កៅអីផ្នែកអ្នកបើក ជាប្រភេទកៅអីចុច អាចផ្លាស់ប្តូរបាន ៦ កម្រិត/កៅអីប្រភេទពូកស្បែក

• ម៉ាស៊ីនត្រជាក់ ប្រភេទអូតូម៉ាទិច មានសីតុណ្ហភាពរហូតដល់ ១៦ អង្សា

• អេក្រង់ប្រភេទថាច់ស្គ្រីន ទំហំ ៨ អ៊ីង ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ APPLE CAR PLAY និង ANDRIOD AUTO ដែលអាចបញ្ជាបើកកម្មវីធីកម្សាន្ត ហៅទូរស័ព្ទ អានសារ សរសេរសារ ផែនទីបានដោយប្រើសម្លេង

• ដៃទ្វារកាន់ ស៊ុមកញ្ចក់មើលក្រោយ ត្រូវបានរចនាថ្មីជាមួយនឹងពណ៌ខ្មៅបែបស្ពត

• ប្រព័ន្ធកំណត់ចន្លោះសុវត្ថិភាព (Forward Collision Alert)

• ប្រព័ន្ធផ្តល់ដំណឹងពីគន្លងផ្លូវ (Land Departure Warning)

• ប្រព័ន្ធហ្វ្រាំងស្លន់

• ប្រព័ន្ធទប់លំនឹង

• ប្រព័ន្ធបែងចែកហ្វ្រាំងអេឡិចត្រូនិច

• ប្រព័ន្ធហ្វ្រាំង ABS

ការសម្ពោធរថយន្ត Chevrolet ស៊េរីថ្មី ២០១៩

ចំណែកឯ TrailBlazer Perfect Edition 2019 វិញ ក៏មិនធម្មតាដែរ ដោយមានលក្ខណៈពិសេសដូចជា៖

• ម៉ាស៊ីនម៉ាស៊ូតប្រភេទ VGT Turbo Charge Engine 2800CC ដែលផ្តល់នៅកម្លាំងខ្លាំងអស្ចារ្យរហូតដល់ ២00 សេះ

• សម្លេងស្ងាត់ល្អ បើធៀបនឹងរថយន្តប្រើម៉ាស៊ូតដទៃទៀត

• សន្សំសំចៃប្រេងខ្ពស់ ដោយស៊ីត្រឹមតែ ៧.៥ លីត្រតែប៉ុណ្ណោះក្នុង ១០០ គីឡូម៉ែត្រ

• កូនសោរជំនាន់ថ្មី អាចបញ្ជាដេរបញ្ឆេះម៉ាស៊ីនឲ្យម៉ាស៊ីនត្រជាក់ដំណើរការពីចម្ងាយបាន ៥០ ម៉ែត្រ និងអាចបញ្ជាទម្លាក់ ឬតម្លើងកញ្ចក់រថយន្តទាំងបួនផ្ទាំងបានពីចម្ងាយផងដែរ

• ចង្កៀងប្រើនៅបច្ចេកវិទ្យាថ្មីបំផុតដែលបំពាក់មកជាមួយមុខងារ បិទ និងបើក ដោយស្វ័យប្រវត្តិ (Auto Turn-On and Turn-Off) មុខងារស្វាគមន៍មកកាន់រថយន្ត (Welcome Home) ដែលរំលេចសោភ័ណ្ឌភាព ដោយភ្លើងបំភ្លឺពេលថ្ងៃជាខ្សៃ LED (Day-time Running Light)

ការសម្ពោធរថយន្ត Chevrolet ស៊េរីថ្មី ២០១៩

• កាងមុខ និងកាងក្រោយ ត្រូវបានរចនាឡើងថ្មីសន្លាង គឺរចនាជាពិសេសសម្រាប់​តែជម្រើសប្រភេទ Perfect Edition នេះតែប៉ុណ្ណោះ ដែលមានលក្ខណៈបែបស្ពត អមដោយសេនស័រប្រាប់ដំណឹងពេលចូលចតចំនួន ៤ គ្រាប់ និងពិលកាត់អ័ព្ទនៅផ្នែកកាងមុខ ជាមួយនឹងសេនស័រប្រាប់ដំណឹងពេលចូលចត់ចំនួន ៤ គ្រាប់នៅផ្នែកកាងខាងក្រោយ

• យ៉ានរថយន្ត ជាប្រភេទយ៉ានស្ពតទំហំ ១៨ អ៊ីងពណ៌ខ្មៅរលោងស្រិល អមមកជាមួយសេនស័រប្រាប់អំពីសម្ពាធកងរថយន្តក្នុងកង់នីមួយៗ ដោយបន្ថែមនៅឈុតស៊ុមវ័ន្តកង់ប្រភេទជ័រខ្មៅគ្រើម (Fender-Flare)

• កាម៉េរាក្រោយប្រភេទ Wild-Angle ពណ៌ធម្មជាតិមិនថាពេលយប់ និងមានបន្ទាត់ប្រាប់ពីគន្លងផ្លូវ (Guide-Line) បត់បែនទៅតាមដៃចង្កូត

• ចង្កូតថ្មី ប្រភេទអេឡិចត្រូនិច (Electronics-Steering) ធូរស្រួលក្នុងពេលបើកយឺត និងតឹងបន្តិចម្តងៗនៅពេលបើកកាន់តែលឿន (Auto Adjust)

ការសម្ពោធរថយន្ត Chevrolet ស៊េរីថ្មី ២០១៩
ការសម្ពោធរថយន្ត Chevrolet ស៊េរីថ្មី ២០១៩

• ម៉ាស៊ីនត្រជាក់ ៣ ជួរប្រភេទអូតូម៉ាទិច មានសីតុណ្ហភាពរហូតដល់ ១៦ អង្សា

• អេក្រង់ប្រភេទថាច់ស្គ្រីន ទំហំ ៨ អ៊ីង ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ APPLE CAR PLAY និង ANDRIOD AUTO ដែលអាចបញ្ជាបើកកម្មវីធីកម្សាន្ត ហៅទូរស័ព្ទ អានសារ សរសេរសារ ផែនទីបានដោយប្រើសម្លេង

• ឌីវីឌី នៅលើពិដានផ្នែកខាងអ្នកដំណើរ

• ប្រព័ន្ធកំណត់ចន្លោះសុវត្ថិភាព (Forward Collision Alert)

• ប្រព័ន្ធផ្តល់ដំណឹងពីគន្លងផ្លូវ (Land Departure Warning)

• ប្រព័ន្ធហ្វ្រាំងស្លន់

• ប្រព័ន្ធទប់លំនឹង

• ប្រព័ន្ធបែងចែកហ្វ្រាំងអេឡិចត្រូនិច

ប្រព័ន្ធហ្វ្រាំង ABS

មិនតែប៉ុណ្ណោះ រឹតតែពិសេសពីក្រុមហ៊ុន Chevrolet ថែមទាំងមានការបញ្ចុះតម្លៃយ៉ាងធំមិនធ្លាប់មានពីមុនមក សម្រាប់រថយន្ត Colorado LTZ ពី ៥,១០០០ ដុល្លារ នៅសល់ត្រឹមតែ ៤,៤០០០ដុល្លារ តែប៉ុណ្ណោះ ដូច្នេះសូមប្រញាប់រួសរាន់ឡើងទាំងអស់គ្នា៕

ការសម្ពោធរថយន្ត Chevrolet ស៊េរីថ្មី ២០១៩
ការសម្ពោធរថយន្ត Chevrolet ស៊េរីថ្មី ២០១៩

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]