វៀតណាម៖ អ្នកដែលស្នេហារឿងភាគចិន ប្រហែលជាស្គាល់នាង Zhou Xun ច្បាស់ជាមិនខាន ព្រោះថានាងជាតារាលេចធ្លោបំផុត នៅក្នុងវិស័យភាពយន្តចិន សឹងតែគ្រប់រឿងភាគ នាងតែងបានដើរតួឯកជានិច្ច។

ជាក់ស្តែង ក្នុងឆ្នាំ២០១៨នេះដែរ តារាស្រីរូបនេះ ឈានចូលវ័យ៤៤ឆ្នាំហើយ តែរូបនាងនៅតែ ប្រឡូកក្នុងវិស័យសិល្បៈដដែល ដរាបណាដែលផលិតករ លែងត្រូវការនាង។

ប៉ុន្តែអ្វីសំខាន់ តាមប្រភពព័ត៌មានមួយ បានបង្ហោះពីសម្រស់របស់ក្មេងស្រីតូចម្នាក់ ដែលត្រូវមនុស្សជាច្រើននាក់ បាននិយាយថា មានមុខមាត់ ស្រដៀងនឹងនាងខ្លាំងណាស់។ ក្នុងនោះដែរ អូនតូចឈ្មោះ Bao Anh ជាជនជាតិវៀតណាម វ័យ៦ឆ្នាំ ហើយក៏ជាតារាវ័យក្មេង ចូលប្រឡូកក្នុងសិល្បៈផងដែរ ដែលបច្ចុប្បន្នរូបគេ ក៏បានថតស្ពត ផ្សាយផលិតផលផ្សេងៗ។

ជាមួយគ្នានោះដែរ សម្រស់របស់ក្មេងស្រីរូបនេះ បានធ្វើឲ្យគេគិតថា មានមុខមាត់ដូចនាង បេះដាក់ មិនថា ទម្រង់មុខ បបូរមាត់ជាដើម បើទោះបីជាគម្លាតនៃអាយុរបស់ពួកគេ ខុសគ្នាឆ្ងាយប៉ុណ្ណាក៏ដោយ។ ជាពិសេស សូម្បីតែ មើលពីចំហៀង គឺពួកគេ ពិតជាដូចគ្មានខុសគ្នា បន្តិចសោះតែម្តង៕

តោះទៅមើលទាំងអស់គ្នា៖ 

Zhou Xun
Zhou Xun
Zhou Xun
Zhou Xun និងរូបក្មេងស្រី
Zhou Xun និងរូបក្មេងស្រី
ក្មេងតូច Bao Anh
ក្មេងតូច Bao Anh
ក្មេងតូច Bao Anh
ក្មេងតូច Bao Anh
ក្មេងតូច Bao Anh

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]