យោងតាមប្រភពពត៌មានពីគេហទំព័រ ប្រទេសអូស្ត្រាលី បានឲ្យដឹងថា អ្នកធ្វើដំណើរជាច្រើនអ្នក មានការ ភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែល ពួកគេសំលឹង ទៅក្រៅបង្អួច ដោយបានឃើញសត្វពស់ថ្លាន់មួយក្បាល ជាប់នៅនឹងស្លាប របស់យន្តហោះ។

គ្មាននរណាម្នាក់អាចធ្វើអ្វីមួយ ដើម្បីជួយដល់សត្វពស់មួយក្បាលនេះបានឡើយ រហូតទាល់តែយន្តហោះបានចុះចត។ មិនមាននរណាម្នាក់ បានដឹងថា សត្វពស់មួយក្បាលនេះ វាឡើងតាំងពី ពេលណានោះទេ ដែលក្នុងពេលកំពុងហោះហើរ ទើបដឹងថាមានពស់ជាប់នៅទីនោះ ដោយបានឃើញនូវកន្ទុយរបស់វាបក់ចុះឡើងយ៉ាងខ្លាំង។

យ៉ាងណាមិញ នៅពេលមានអ្នករាយការណ៍អំពីរឿងនេះដំបូង គឺបុគ្គលិកនៅលើយន្តហោះ មានការភ្ញាក់ផ្អើល និងសឹងតែមិនជឿថែមទៀតផង។ តែទោះជាយ៉ាងណា សត្វពស់មួយក្បាល នេះបានចុះចតជាមួយនឹងយន្តហោះដោយសុវត្ថិភាព។

តើប្រិយមិត្តយល់យ៉ាងណាដែរ?



ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]