ភ្នំពេញ៖ ក្រោយពីបាត់មុខមួយរយៈ ពេលនេះ តារាចម្រៀងស្រី អេនី ហ្សាម បានបង្ហាញវត្តមានលើទីផ្សារសិល្បៈជាថ្មីម្តងទៀត ដោយលើកនេះ រូបនាង នឹងចេញបទចម្រៀង ជាមួយនឹងបងប្រុសរបស់នាង លោក មង្គលទីណា ក្នុងពេលឆាប់ៗ។

ជាក់ស្តែង បើតាមសម្រស់របស់តារាស្រីរូបនេះ នាពេលបច្ចុប្បន្ន រូបនាង ហាក់ដូចជា មានសាច់ឈាមទ្រលុកទ្រលន់យ៉ាងខ្លាំង ខុសប្លែកពីកាលមុន កាល៤ ទៅ៥ ឆ្នាំ នាងមានរាងស្គមស្តើងជាមួយនឹង ម៉ូតសក់ខ្លីៗបែបប៉ោងៗ និងស្ទាយ៍គូសភ្នែកធំៗ ដូចជា តុក្កតាបាប៊ី។

ប៉ុន្តែទោះបីជាយ៉ាងណា ក៏មានហ្វេនភាគច្រើន បាននិយាយថា សម្រស់បច្ចុប្បន្ន និង កាលពីមុន មិនចាញ់គ្នាប៉ុន្មានទេ អាចនិយាយបានថា ស្អាតម្យ៉ាងម្នាក់តែប៉ុណ្ណោះ៕ 

តោះទៅមើល ជាមួយខ្មែរឡូតទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អេនី ហ្សាម