Samsung Galaxy J4+ & J6+ ទទួលបានជោគជ័យយ៉ាងខ្លាំងនៅក្នុងទីផ្សារប្រទេសកម្ពុជាសម្រាប់ស្មាតហ្វូនថ្នាក់កណ្តាល។បន្ទាប់ពី ការដាក់លក់ជាផ្លូវការ មិនបានយូរប៉ុន្មាន ប៉ុន្តែ Samsung Galaxy J4+ & J6+ ទទួលបានប្រជាប្រិយភាពនិងការគាំទ្រខ្លាំងហួសពីការស្មាន ដោយសារស្មាតហ្វូននេះមាន រូបរាងស្លីមបែបស៊ីវីល័យ អេក្រង់ពេញតួ កាមេរ៉ាភ្លោះ ស្កេនក្រយៅដៃពីចំហៀងស័ក្តិសមបំផុតសម្រាប់តម្រូវការអ្នកប្រើប្រាស់បច្ចុប្បន្ន មិនត្រឹមតែប៉ុណ្ណោះ អមមកជាមួយតម្លៃម៉ាអេម ដែលជាហេតុ អាចឆកយកចិត្តអ្នកប្រើប្រាស់បានយ៉ាងច្រើន។ចំពោះ Galaxy J4+ គឺមានតម្លៃត្រឹមតែ$159ប៉ុណ្ណោះ ដែលមានជម្រើស៣ពណ៌ដ៏ស៊ីវិល័យគឺពណ៌ផ្កាឈូក,ពណ៌ខ្មៅ និងពណ៌មាសហើយ សម្រាប់Galaxy J6+វិញគឺមានតម្លៃ$209រួមជាមួយជម្រើស៣ពណ៌ដ៏ទាក់ទាញគឺពណ៌ក្រហម,ពណ៌ខ្មៅ និងពណ៌ប្រផះ។

Samsung Galaxy J4+និង J6+

លោក Seungho Choi អគ្គនាយកគ្រប់គ្រងនៃក្រុមហ៊ុនថៃសាមសុង អេឡិកត្រូនិកប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖

“ក្រុមហ៊ុនសាមសុង តែងតែផ្តល់ទំនុកចិត្ត ភាពច្នៃប្រឌិតខ្ពស់ សមស្របតាមសម័យកាល នឹងតម្រូវចិត្តទៅតាមអតិថិជនគ្រប់ស្រទាប់ក្នុងសង្គម។ ហើយនេះគឺជាភាពជោគជ័យមួយសម្រាប់ក្រុមហ៊ុនសាមសុងនឹងត្រកូល Galaxy J ផងដែរ។នៅឆ្នាំបន្តបន្ទាប់ទៀត យើងនឹងពាំនាំនូវអ្វីដែលថ្មីៗ ភាពអស្ចារ្យ បច្ចេកវិទ្យាទំនើបនឹងឈានមុខគេជានិច្ច ធានាជូននូវគុណភាពនឹងតម្លៃ”។

តោះចឹងទៅរំលឹកពីលក្ខណៈសម្បត្តិរបស់ Samsung Galaxy J4+ & J6+ ម្ដងទៀតទាំងអស់គ្នា៖

1. Galaxy J4+

Samsung Galaxy J4+ មានទង្ងន់ស្រាល រាងស្តើង និងបំពាក់នូវអេក្រង់ HD+ ទំហំ6-inch ដ៏ធំច្បាស់ល្អ ដែលផ្តល់នូវកម្រិតរូបភាព និងពណ៌ច្បាស់ដូចធម្មជាតិ ដែលជាដៃគូដ៏ឥតខ្ចោះសម្រាប់ការទស្សនាវីដេអូ លេងហ្គេម និងអាចប្រើប្រាស់មុខងារចែកអេក្រង់ជាពីរបានផងដែរ។ក្រៅពីអេក្រង់ចំណុចដ៏ទាក់ទាញរបស់ Galaxy J4+គឺបំពាក់នូវកាមេរ៉ាខាងក្រោយទំហំ 13 មេហ្គាភិចសែល កាមេរ៉ាខាងមុខទំហំ5មេហ្គាភិចសែល រួមជាមួយមុខងារSelfie Focus និង LED Flash ងាយស្រួលក្នុងការចាប់យករូបភាពបានស្អាតទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ។

2. Galaxy J6+

ជាមួយអេក្រង់ដ៏ធំទំហំ6-inch កំរិតបង្ហាញ ភាពច្បាស់ 720 x 1480 pixels ប្រភេទ HD+ និងបំពាក់នូវកាមេរ៉ាក្រោយភ្លោះទំហំ13 MP f/1.9 សម្រាប់ថតរូបចាប់ប្លង់ទូលាយ និងមួយគ្រាប់ទៀតទំហំ 5 MP f/2.2 សម្រាប់ថតរូបព្រិលផ្ទៃខាងក្រោយ, កាមេរ៉ាមុខទំហំ 8MP f/1.9រួមជាមួយមុខងារLive Focus ,Bokeh Effects ផងដែរ។ចំណុចដ៏ទាក់ទាញមួយទៀតរបស់ Galaxy J6+គឺបានបំពាក់នូវសេនសឺស្គេនក្រយៅដៃស្ថិតនៅចំហៀងនៃទូរស័ព្ទដែលផ្តល់ភាពងាយស្រួលនិងសុវត្តិភាពខ្ពស់។

Samsung Galaxy J4+និង J6+

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]