ព្រឹត្តិការណ៍លំដាប់កំពូលនាដែនដីអច្ឆរិយ ខេត្តសៀមរាប ៣យប់ជាប់ៗគ្នា ដែលមានការចូលរួមពីសំណាក់តារាចម្រៀងល្បីៗ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ។ ក្រុមហ៊ុនស្រាបៀរ GANZBERG បានរៀបចំព្រឹត្តិការណ៍ GANZBERG Uber Music Festival 2018 ដែលនាំអារម្មណ៍ប្រជាពលរដ្ឋនៅខេត្តសៀមរាប ក៏ដូចជាប្រជាពលរដ្ឋ តាមបណ្តាខេត្តក្រុងនានា ដែលធ្វើដំណើរកំសាន្តទៅលេងខេត្តសៀមរាប អោយជួបជាមួយកំពូលតារាចម្រៀងល្បីៗក្នុងដួងចិត្ត ជាមួយបទចម្រៀងញាក់កន្ត្រាក់អារម្មណ៍ និងបទចម្រៀងបែបប្រពៃណី រាំវង់ រាំក្បាច់ ជាដើម នៅលើឆាកតន្ត្រីដ៏ទំនើប ប្រជុំដោយទស្សនីយភាពដ៏សំបូរបែប ការបុកអំបុកខ្នាតយក្ស ពិធីបណ្តែតប្រទីបខ្នាតធំដែលមិនធ្លាប់មាន។

ជួបគ្នានៅ ថ្ងៃ ទី២១ ២២ ២៣ ខែវិច្ឆិកា២០១៨ ចាប់ពីម៉ោង៦ល្ងាចតទៅ ជួបគ្នានៅបរិវេណទីធ្លាមុខផ្សារាត្រី Palm Container៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]