តៃប៉ិ៖ នេះជាគ្រាដ៏អាម៉ាស់មួយដែលសាស្ត្រាចារ្យកម្រិតឧត្តមសិក្សាមួយរូប ច្រឡំចាក់បញ្ចាំងរឿងក្តៅសាច់ក្នុងម៉ោងបង្រៀនរបស់ខ្លួន នៅសាកលវិទ្យាល័យមួយកន្លែងក្នុងក្រុងតៃប៉ិ នៃកោះតៃវ៉ាន់ កាលពីថ្ងៃទី ៤ ខែវិច្ឆិកា ២០១៨។

ការបញ្ចាំងរឿងក្តៅសាច់ក្នុងថ្នាក់ដោយច្រឡំ

បើតាមវីដេអូមួយ គេឃើញនិស្សិតភាគច្រើនបាននាំគ្នាសើច ខណៈរឿងកំពុងតែបញ្ចាំងលើផ្ទាំងសំពត់សដ៏ធំមួយ ដែលចាក់តាមកុំព្យូទ័រយូរដៃរបស់សាស្ត្រចារ្យរូបនោះ ប៉ុន្តែក៏មាននិស្សិតស្រីម្នាក់បានយកសៀវភៅមកបាំងភ្នែកផងដែរ ក្រោយមើលឈុតឆាករោលរាលបានបន្តិចហើយ។

លុះក្រោយចាក់វីដេអូបាន ២០ វិនាទី លោកគ្រូដែលខ្មាសសិស្សមិនចេះតិចរូបនេះ បានខំរត់ចូលក្នុងថ្នាក់ដើម្បីបិទវីដេអូភ្លាមៗ។ ទោះយ៉ាងណា គេមិនទាន់ច្បាស់ថាតើហេតុការណ៍នេះត្រូវបានរាយការណ៍ទៅថ្នាក់លើ ឬគណៈគ្រប់គ្រងសាកលវិទ្យាល័យបានចាត់វិធានការណាមួយចំពោះគាត់នៅឡើយទេ៕ 

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]