បរទេស៖ អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ឬកំពុងមានបញ្ហា គេងមិនលក់នៅពេលយប់ គិតច្រើន ឫ ភ្ញាក់ពាក់កណ្តាលយប់។ នេះគឺជាសញ្ញាមួយបញ្ជាក់ថា អ្នកកំពុងមានជំងឺគេងមិនលក់ “Insomnia” ដែលភាគច្រើនកើតលើយុវវ័យ ដោយសារការស្តេសពេក ឫ បាក់ទឹកចិត្តនឹងរឿងអ្វីមួយដែលមិនងាយនឹងបំភ្លេច។

បើចង់បញ្ឈប់ជំងឺនេះកុំឲ្យកើតឡើង អ្នកត្រូវធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ គេងឲ្យត្រូវម៉ោងកំណត់ កាត់បន្ថយកាត់ហូបអាហារផ្សេងៗមុនចូលគេងជាដើម។ មិនតែប៉ុណ្ណោះការសិក្សាថ្មីទើបតែបង្ហាញថា ផ្កាទាំង ៤ប្រភេទខាងក្រោម ក៏អាចជួយសម្រួលដល់អ្នកដែលកំពុងមានជំងឺគេងមិនលក់ និងស្ទះផ្លូវដង្ហើមផងដែរ។

ខាងក្រោមជាផ្កាទាំងបួនប្រភេទជួយសម្រួលដល់ការគេងមិនលក់៖

១. ផ្កាកន្ទុយពស់ ( Snake Plant )

អត្ថប្រយោជន៍របស់ផ្កានេះគឺមិនធម្មតា។ វាអាចសម្អាតផង់ធូលីដែលមាននៅក្នុងបន្ទប់ ហើយបញ្ចេញអុកស៊ីសែននៅពេលយប់ ដើម្បីឲ្យមនុស្សងាយស្រួលដកដង្ហើម។

Snake Plant

២. ផ្កាឡាវ៉េនដឺ ( Lavender)

អ្នកប្រហែលធ្លាប់ស្គាល់ផ្កានេះហើយ។ សម្រាប់អ្នកដែលមានជំងឺបេះដូង ការដាំផ្កាឡាវ៉េនដឺនៅក្នុងបន្ទប់ ជាជម្រើសមួយដ៏ល្អបំផុតហើយ។ លើសពីនេះទៅទៀត ក្លិនរបស់វាក៏អាចសម្រាលភាពតាងតឹងក្នុងខ្លួនមនុស្សម្នាក់ៗដែរ។

Lavender

៣. ផ្កាលីយែរ ( English Ivy)

ផ្កានេះមានពណ៌ស្អាតហើយស្រួលដាំជាទីបំផុត។ វាអាចស្រូបផង់ធូលីដីក្នុងខ្យល់ ហើយបញ្ចេញឧស្ម័នអុកស៊ីសែនចេញមកក្រៅ។

English Ivy

៤. ផ្កាប្រទាលកន្ទុយក្រពើ (Aloe Vera)

នៅពេលយប់ ផ្កាប្រទាលកន្ទុយក្រពើនេះបញ្ចេញឧស្ម័នអុកស៊ីសែនច្រើនមែនទែន។ វានឹងធ្វើឲ្យអ្នកងងុយគេង និងបំភ្លេចរឿងស្មុគស្មាញទាំងអស់៕

Aloe Vera

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]