ភ្នំពេញ៖ ក្រោយបានថតចប់សព្វគ្រប់ក្រោមការខិតខំប្រឹងប្រែងផលិត ព្រមទាំងចូលរួមសម្តែងយ៉ងយកចិត្តទុកដាក់ពីតារាប្រុសស្រីល្បីៗ ពេលនេះខ្សែភាពយន្តបែបរន្ធត់ ព្រឺព្រួច រឿង «បន្តោងឆ្នាំងដី» ដែលជាស្នាដៃនិពន្ធ និងដឹកនាំរបស់លោក សុខ ជំនោរ និងលោក ពាក់មី ក៏ត្រៀមនឹងចាក់បញ្ចាំងជាផ្លូវការហើយនៅថ្ងៃទី ១៥ ខែ វិច្ចិកានេះ នៅរោងភាពយន្ត លេជេន ភ្នំពេញ ក៏ដូចជាខេត្តសៀមរាបផងដែរ។

ហើយដោយថ្ងៃចាក់បញ្ចាំងកាន់តែខិតជិតចូលមកដល់ នៅថ្ងៃនេះតារាកំប្លែង ពាក់មី និងកញ្ញា ហេង ចន្ថា ដែលជាតួឯកប្រុសស្រីនៅក្នុងរឿង «បន្តោងឆ្នាំងដី» ក៏បានចេញមកឈរចែកខិត្តប័ណ្ណផ្សព្វផ្សាយរឿងទាំងកណ្តាលថ្ងៃក្តៅតែម្តង នៅម្តុំមុខរោចក្រមួយកន្លែង ដោយមានទាំងការដាក់តាំងលម្អជាមួយនឹងរទេះព្យួរឆ្នាំងដីមួយ នៅពីខាងក្រោយខ្នងទៀតផង។

នៅក្នុងនោះគេឃើញតារាទាំងពីរពិតជាការតស៊ូព្យាយាមយ៉ាងខ្លាំង នៅក្នុងការជួយប្រូម៉ូតរឿង «បន្តោងឆ្នាំងដី» ឱ្យកាន់តែមានភាពទូលំទូលាយដល់អ្នកទស្សនា ទោះបីជាពួកគេត្រូវឈរហាលថ្ងៃក្តៅហែងយ៉ាងណាក៏ដោយ។

គួរឱ្យដឹងផងដែរថា រឿង «បន្តោងឆ្នាំងដី» គឺជាវណ្ណាកម្មដំបូងគេក្នុងផលិតកម្ម «សិល្បៈខ្មែរភាពយន្ត» របស់អ្នកនាង ចន ច័ន្ទលក្ខិណា។ ហើយរឿងនេះជាប្រភេទរឿងបែបកំប្លែង និងរន្ធត់ មានការចូលរួមសម្តែងពីតារាកំប្លែង តារាសម្ដែង កីឡាករបាល់ទាត់ និងកីឡាករប្រដាល់ ល្បីៗជាច្រើនរូប។

ទន្ទឹមនឹងនេះតារាកំប្លែងលោក ពាក់មី លោក សុខ ជំនោរ និងលោក ហេង ឡុង ព្រមទាំងក្រុមការងារជាដើម សុទ្ធតែមានក្តីរំពឹង និងក្តីសង្ឃឹមយ៉ាងខ្ពស់ថា ខ្សែភាពយន្តមួយនេះប្រាកដជាទទួលបាននូវការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ទស្សនិកជនជាក់ជាមិនខាន ព្រោះការខិតខំសម្រិតសម្រាំងឱ្យចេញមកយ៉ាងល្អរបស់ពួកគេ៕  

ទស្សនារូបភាពខាងក្រោម៖ 

ពាក់មី និង ហេង ចន្ថា ឈរចែកខិត្តប័ណ្ណផ្សព្វផ្សាយ
ពាក់មី និង ហេង ចន្ថា ឈរចែកខិត្តប័ណ្ណផ្សព្វផ្សាយ
ពាក់មី និង ហេង ចន្ថា ឈរចែកខិត្តប័ណ្ណផ្សព្វផ្សាយ
ពាក់មី និង ហេង ចន្ថា ឈរចែកខិត្តប័ណ្ណផ្សព្វផ្សាយ
ពាក់មី និង ហេង ចន្ថា ឈរចែកខិត្តប័ណ្ណផ្សព្វផ្សាយ
ពាក់មី និង ហេង ចន្ថា ឈរចែកខិត្តប័ណ្ណផ្សព្វផ្សាយ
រឿង «បន្តោងឆ្នាំងដី»
រឿង «បន្តោងឆ្នាំងដី»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហេង ចន្ថា