ថៃ៖ អ្នកប្រដាល់ជើងចាស់វ័យ ៤៩ ឆ្នាំសញ្ជាតិអ៊ីតាលីលោក Christian Daghio បានទទួលមរណៈភាព ក្រោយពីសន្លប់នៅក្នុងមន្ទីរពេទ្យអស់រយៈពេលមួយសប្តាហ៍នៅទីក្រុងបាងកក បន្ទាប់ពីរងការវាយប្រហារយ៉ាងសាហាវក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ WBC ជាមួយនឹងអ្នកប្រដាល់ Don Parueang កាលពីថ្ងៃទី ២៦ ខែតុលាកន្លងទៅនេះ។

នៅចុងទឹកទី១២ លោក Daghio ត្រូវបានស៊ីមួយដៃដួលចុះក្រោម ប៉ុន្តែលោកអាចក្រោកទ្បើងបាន បន្ទាប់មក អាជ្ញាកណ្តាលក៏អនុញ្ញាតបន្តការប្រកួត ក្រោយមកលោកក៏បានស៊ីមួយដៃទៀត ហើយដួលសន្លប់នៅលើសង្វៀនតែម្តង។

ភ្លាមៗនោះ លោកក៏ត្រូវបានបញ្ជួនទៅមន្ទីរពេទ្យជាបន្ទាន់ ប៉ុន្តែជាអកុសលលោកក៏បានស្លាប់កាលពីថ្ងៃសុក្រអាទិត្យមុននេះ។ នៅក្នុងអាជីពប្រដាល់ចំនួន ២០០ ដងរបស់លោក លោកបានឈ្នះខ្សែក្រវាត់ពិភពលោកចំនួន ៧ដង រួមទាំងប្រដាល់សកល និងប្រដាល់មួយថៃ (Muay Thai)។

លោក Daghio កើតនៅក្រុង Capri ប្រទេសអ៊ីតាលី។ លោកបានរស់នៅក្នុងប្រទេសថៃអស់រយៈពេល ២០ឆ្នាំ ហើយលោកបានបើកសាលាប្រដាល់ និងធ្វើជាអ្នកស្ម័គ្រចិត្តជួយប៉ូលិសទេសចរណ៍ទៀតផង។

លោក Fabrizio ដែលជាបងប្រុស និងអ្នកគ្រប់គ្រងរបស់លោកបាននិយាយថា “គេស្លាប់បិទភ្នែកជិតហើយ។ ខ្ញុំគ្មានការសោកស្តាយទេ ព្រោះគេចូលចិត្តប្រដាល់ណាស់។ គេចង់វ៉ៃប្រដាល់រហូតដល់គេអាយុ ៨០ឆ្នាំ។ សង្វៀនគឺជាជីវិតរបស់គេ ហើយគេបានស្លាប់ក្នុងនាមជាជើងឯក។”

គួរបញ្ជាក់ផងដែរ លោក Daghio ថែមទាំងមានមិត្តស្រី និងកូនស្រីអាយុ ៥ឆ្នាំម្នាក់កំពុងរស់នៅក្នុងប្រទេសថៃផងដែរ៕ 

តោះទស្សនាវីដេអូនៅខាងក្រោមនេះទាំងអស់គ្នា៖

រូបភាពក្នុងការប្រកួតនេះ
លោក Daghio
លោក Daghio
លោក Daghio

តើមិត្តអ្នកអានយល់យ៉ាងណាដែរ?

ប្រភព៖ RT

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]