ភ្នំពេញ៖ ថ្មីៗនេះ ខ្សែភាពយន្តភាគខ្នាតធំរឿង «កូនពស់កេងកង» ដែលជាស្នាដៃដឹកនាំដោយផលិតករល្បីឈ្មោះលោក ហ្វៃ សំអាង ត្រូវបានចាក់បញ្ចាំងជាផ្លូវការបាន៣ភាគហើយ នៅលើកញ្ចក់ទូរទស្សន៍ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន ពីសំណាក់ទស្សនិកជន។

ជាការពិតណាស់ ខ្សែភាពយន្តមួយនេះ បានប្រមូលផ្តុំទៅដោយតារាៗទាំងចាស់ថ្មីជាច្រើនដួងចូលរួមសម្តែង និងមានតារាសម្តែងស្រីកំពុងមានប្រជាប្រិយភាព កញ្ញា ម៉ាក សែនសូនីតា ហៅកញ្ញា តូតា សម្តែងធ្វើជាតួឯកស្រីនៅក្នុងខ្សែភាពយន្តភាគខ្នាតធំមួយនេះផងដែរ។

យ៉ាងណាមិញ បើទោះបីជាសកម្មភាពឈុតក្រៅឆាកនៃខ្សែភាពយន្តភាគរឿង «កូនពស់កេងកង» មួយនេះ មានទាំងភាពសប្បាយរីករាយ លាយលំនឹងឧបសគ្គលំបាកជាច្រើនយ៉ាងណាក្តី ប៉ុន្តែក្នុងនោះគេសង្កេតឃើញថា តារាស្រី តូតា តែងតែបង្កបរិយាកាសសប្បាយរីករាយ ទៅកាន់ក្រុមការងារជានិច្ច។

ជាក់ស្តែង ដូចវីដេអូដែលតូតាបានបង្ហោះកាលពីថ្មីៗនេះ បានឲ្យឃើញថា កញ្ញា តូតាបានធ្វើកាយវិការកំប្លែងៗ ខណៈនាងថតខុស ត្រង់ឈុត រាជនីចុះពីកាំជណ្តើរ ដែលធ្វើឲ្យក្រុមការងារផ្ទុះសំណើចជាមួយនឹង កាយវិការរបស់នាងផងដែរ។ លើសពីនេះបើតាមការលើកឡើងរបស់តូតា បានឲ្យដឹងថា ភាគច្រើននាងចូលចិត្តកូរក្រុមការងារ ជាពិសេសអ្នកដឹកនាំរឿង លោក ហ្វៃ សំអាង តែម្តង ជាមួយនឹងកាយវិការបែបកំប្លែងរបស់នាង៕ 

ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា