ខេត្តកំពង់ធំ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ខឹង​គូ​ដណ្តឹង​ផ្តាច់​ពាក្យ​មាន​អ្នក​ថ្មី​យក​ទឹក​អាស៊ី​តទៅ​ជះ​លើ​នាង​បង្ក​ឲ្យ​មាន​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ក្នុងភូមិ​ត្រពាំង​ត្រុំ ឃុំ​ទីពោ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

នគរបាល​បាន​ឲ្យ​ដឹង​ថា ករណី​ជះ​ទឹក​អាស៊ីត​ខាងលើ​នេះ​ប្រព្រឹត្ត​ឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ សឿង វាសនា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ជ្រំ ឃុំ​ព្រៃ​ទទឹង ស្រុក​មេ​សាង ខេត្តព្រៃវែង បាន​ធ្វើ​សកម្មភាព​ជះ​ទឹក​អាស៊ី​តទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ យ .ស . ផ ភេទ​ស្រី អាយុ​២១​ឆ្នាំ រស់នៅខេត្តកំពង់ធំ បណ្តាល​ឲ្យ​រង​របួសធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​តាំងក្រសាំង ។

បន្ទាប់​ពី​បាន​បង្ក​អំពើ​ហិង្សា​ទៅ​លើ​ជន​រង​គ្រោះ​រួច​មក​ជនសង្ស័យ​បាន​យក​ទឹក​អាស៊ីត​មក​ចាក់​ស្រោច​លើ​ខ្លួនឯង រួច​ផឹក​បណ្តាល​ឲ្យ​សន្លប់ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក បារាយណ៍​ស​ន្ទុ​ក​ផង​ដែរ ។

សមត្ថកិច្ច​បញ្ជាក់​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​ជនសង្ស័យ​យក​ទឹក​អាស៊ី​តទៅ​ជះ​លើ​នារី​រង​គ្រោះ​ខាងលើ​នេះ​ដោយសារ​តែ​រូបគេ​ខឹង​នឹង​នាង ដែល​បាន​ផ្តាច់​ពាក្យ​ជាមួយនឹង​ខ្លួន រួច​ទៅ​មាន​គូ​ដណ្តឹង​ថ្មី ករណី​នេះ​សមត្ថកិច្ច​កំពុង​ចាត់ការ​តាម​ផ្លូវច្បាប់​ដែរ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]