ចិន៖ អ្នកបុរាណវិទូចិនមួយក្រុម ទើបតែបានរកឃើញក្រទិនស្រាបុរាណមួយកប់ក្នុងដីជិត ២ ០០០ឆ្នាំ។​ ពេលឃើញក្រទិនស្រានេះភ្លាម ពួកគេបានបើកគម្របរបស់វាចេញ ស្រាប់តែឃើញទឹកមួយថ្លុកនៅក្នុងនោះ។

នៅពេលចាក់ចេញទើបដឹងថាវាជាស្រាសបុរាណដែលបានបន្សល់ទុកតាំងពីរាជកាលហាន (Han) មានរយៈកាល ២០២ឆ្នាំមុនគ.ស។   

យោងតាមសារព័ត៌មានចិន News China មួយដែលបានចេញផ្សាយក្នុងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះបានឲ្យដឹងថា ស្រាប្រមាណ ៣,៥លីត្រដែលនៅមាន សេសសល់ ក្នុងក្រទិនស្រាធ្វើមកពីលង់ហិននេះ។

យោងតាមសម្តីរបស់លោក Shi Jiazhen ដែលជាអ្នកបុរាណវិទូចិនម្នាក់បាននិយាយថា “ស្រានេះមានក្លិនដូចនឹងស្រាទំពាំងបាយជូ”

គួរបញ្ជាក់ថា ក្នុងការរុករកវត្ថុបុរាណនៅខេត្ត Shaanxi ប្រទេសចិននេះ ក្រៅពីក្រទិនស្រាខាងលើ អ្នកបុរាណវិទូចិនទាំងអស់នោះក៏បានរកឃើញនូវវត្ថុបុរាណផ្សេងៗទៀតមានដូចជា ផ្តិលលង្ហិន ថ្មបុរាណ ចាន និង ថូលង់ហិន ជាដើម៕

ខាងក្រោមនេះគឺជារូបភាពស្រានិងវត្ថុបុរាណទាំងអស់នោះ៖

ស្រាសបុរាណ និង ក្រទិនលង់ហិន
ក្រទិនលង់ហិន
វត្ថុបុរាណ
ក្រទិនលង់ហិន
វត្ថុបុរាណ
ថ្មបុរាណ
កន្លែងរុករករបស់អ្នកបុរាណវិទូ
វត្ថុបុរាណ
កន្លែងរុករករបស់អ្នកបុរាណវិទូ
វត្ថុបុរាណ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]