កូរ៉េខាងត្បូង៖ កាលពីប៉ុន្មានម៉ោងមុននេះ មានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៅលើបណ្តាញសង្គម នៅពេលដែលឃើញផេកហ្វេសប៊ុកឈ្មោះ 2NE1 កម្ពុជា បានបង្ហោះរូបថតមួយសន្លឹក បង្ហាញពីការឆ្លើយតប Comment ពី CL ទៅអ្នកគាំទ្រខ្មែរ។

ផ្អែកលើរូបភាពមួយសន្លឹកនោះឲ្យដឹងបន្ថែមថា មានអ្នកគាំទ្រខ្មែរម្នាក់ដែលជាអ្នកគាំទ្រនាង CL បានដាក់ Logo ឈ្មោះ CL នៅលើធៀបការរបស់ខ្លួន រួចបង្ហោះចូលគណនី Twitter ហើយTag គណនីរបស់តារាចម្រៀងរ៉េបដ៏ល្បីរូបនេះ អមជាមួយការសរសរសាររៀបរាប់ថា នាងធ្វើបែបនេះ ក៏ព្រោះតែនាងគឺជាអ្នកគាំទ្រម្នាក់របស់ CL។

មិនយូរប៉ុន្មាន នាង CL ក៏បានឆើយតបទៅអ្នកគាំទ្ររបស់ខ្លួនវិញភ្លាមៗថា៖ “Congratulation my gzb” ដែលមានន័យជាភាសាខ្មែរថា “ អបអរសាទ gbz (ឈ្មោះFandom) របស់ខ្ញុំ”។

ក្រោយពីឃើញបែបនេះ អ្នកគាំទ្រជនជាតិខ្មែរជាច្រើន ពិតជារំភើបខ្លាំងមែនទែន ព្រោះមិននឹកស្មានថា តារាចម្រៀងKpopដ៏ល្បី បានឆ្លើយតបComment និងជូនពរអ្នកគាំទ្របែបនេះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភពហ្វេសប៊ុក៖ 2NE1 កម្ពុជា

CL
CL
CL
សារឆ្លើយតបរបស់ CL

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]