ជប៉ុន៖ យោងតាមសារព័ត៌ BBC បានរាយការណ៍ថា អត្រាធ្វើអត្តឃាតរបស់សិស្សសាលាបានកើនទ្បើងខ្ពស់បំផុតក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនេះក្នុងប្រទេសជប៉ុន នេះបើគិតតាំងពីឆ្នាំ ១៩៨៦ មក។

យោងតាមរបាយការណ៍នេះបានឱ្យដឹងថា ក្មេងជំទង់ចំនួន ២៥០ នាក់ដែលគិតពីថ្នាក់បឋម រហូតដល់ ថ្នាក់វិទ្យាល័យបានធ្វើអត្តឃាតដែលច្រើនជាងឆ្នាំមុនមានចំនួន ៥ នាក់ ហើយភាគច្រើន គឺជាសិស្សវិទ្យាល័យ។

ជប៉ុនត្រូវបានគេស្គាល់ជាយូរមកហើយថា ជាប្រទេសដែលមានអត្រាសម្លាប់ខ្លួនខ្ពស់។ នៅឆ្នាំ ២០០៣ ចំនួននៃការធ្វើអត្តឃាតមាន ៣៤,៥០០ នាក់ ហើយចាប់តាំងពីពេលនោះមកនៅក្នុងឆ្នាំ ២០១៧ វាបានថយចុះគួរឱ្យកត់សម្គាល់សល់ត្រឹម ២១,០០០ នាក់ នេះបើគិតជាទូទៅទាំងអស់រួមទាំងសិស្សសាលា និងអ្នកធ្វើការ។

រូបតំណាង

យោងតាមមន្ត្រីក្រសួងលោក Noriaki Kitazaki បានថ្លែងប្រាប់សារព័ត៌មាន CNN ថា មូលហេតុនៃការកើនឡើងនេះគឺមិនច្បាស់លាស់ទេ "ចំនួននៃការធ្វើអត្តឃាតរបស់សិស្សសាលាគឺមានចំនួនខ្ពស់ ហើយនេះគឺជាបញ្ហាគួរឱ្យភ័យខ្លាចបំផុតដែលត្រូវតែដោះស្រាយជាបន្ទាន់"។

របាយការណ៍ក្នុងឆ្នាំ ២០១៥ បានបង្ហាញថា អត្រានៃការអត្តឃាតមានការកើនឡើងគួរឲ្យកត់សម្គាល់ជាពិសេសនៅថ្ងៃទី ១ ខែកញ្ញានេះតែម្តង ព្រោះវាគឺជាថ្ងៃដំបូងនៃឆ្នាំសិក្សាថ្មីដែលសិស្សត្រូវចូលរៀនវិញ។ សិស្សសាលាអាយុ ១៧ ឆ្នាំម្នាក់បានប្រាប់សារព័ត៌មាន CNN ថា "នៅពេលរដូវក្តៅបញ្ចប់ អ្នកត្រូវតែត្រឡប់ចូលរៀនវិញ។ ហើយនៅពេលដែលអ្នកចាប់ផ្តើមព្រួយបារម្ភអំពីការធ្វើបាប និងប្រមាថពីអ្នកដទៃ ការធ្វើអត្តឃាតគឺជារឿងដែលអាចធ្វើទៅបាន៕" 

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូនៅខាងក្រោមនេះទាំងអស់គ្នា៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]