កោះកុង៖ មកដល់ខែនេះដែរ ឃើញថាតារាកំប្លែងជើងចាស់ដ៏មានប្រជាប្រិយភាព អ្នកនាងគ្រត កាន់តែមានហាងឆេងខ្ពស់នៅក្នុងការងារសិល្បៈ មានគេហៅទៅកាត់សក់តាមរោងការជាច្រើនកន្លែង រកពេលសម្រាកមិនចង់បាននោះទេ។

ទោះបីជាមានភាពមមាញឹកយ៉ាងខ្លាំង នៅក្នុងការងារសិល្បៈក៏ដូចជាការងារផ្ទាល់ខ្លួនយ៉ាងណាក្តី ក៏តារាស្រីរូបនេះមិនភ្លេចនាំគ្រួសារ ទៅធ្វើបុណ្យ ជួយដល់អ្នកក្រីក្រនៅតាមតំបន់ឆ្ងាយៗនោះដែរ។

ដូចកាលពីប៉ុន្មានម៉ោងមុននេះ តារាស្រីដ៏មានប្រជាប្រិយភាពរូបនេះ បានបង្ហោះរូបភាព ជាមួយនឹងសកម្មភាពដោយមិនខ្លាចនឿយហត់ ជាមួយនឹងការរៀបចំសម្ភារៈរបស់របរប្រើប្រាស់ផ្សេងៗ សម្រាប់ចែកដល់ក្មេងៗជាច្រើននាក់ដែលនៅទីនោះ។ បន្ទាប់ពីបានឃើញដូច្នោះ ប្អូនៗក៏ដូចជាចាស់ជរា ដែលទទួលបានអំណោយពីនាង ក៏បានបង្ហាញអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង។

ទងើ្វរបស់តារាស្រីពូកែសម្តីរូបនេះ បានធ្វើឲ្យមហាជនជាច្រើន ពិតជាមានការកោតសរសើរ ដល់ចិត្តរបស់នាងយ៉ាងខ្លាំង ដែលទោះបីជាមានភាពមមាញឹកខ្លាំង នៅក្នុងការងារយ៉ាងណាក្តី ក៏នាងនៅតែចំណាយពេលដ៏មានតម្លៃ សម្រាប់ជូនអំណោយ និងធ្វើបុណ្យដល់ក្មេងៗក្រីក្រដែរ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

អ្នកនាងគ្រត
អ្នកនាងគ្រត
សកម្មភាព អ្នកនាងគ្រត ចែកអំណោយអ្នកក្រីក្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាងគ្រត តារាកំប្លែង