ភ្នំពេញ៖ ផ្ទុះការចាប់អារម្មណ៍ជាថ្មី ពីសំណាក់អ្នកគាំទ្រក្រោយពីបទចម្រៀងថ្មី ”អារីកាតូ” លេងស្ទីលបែបជប៉ុន ដែលទើបនឹងបញ្ចេញក្តៅៗ កាលពីរាត្រីថ្ងៃទី០៧ ខែវិច្ឆិកានេះ ដោយតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក BMO TRAPZ និងកញ្ញា Yuri

មិនតែប៉ុណ្ណោះ ក្នុងនោះគេសង្កេតឃើញថា បទចម្រៀងមួយបទនេះ ទទួលបានចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែទំនុកច្រៀងមានលក្ខណៈបែបកំប្លែង ព្រមទាំងចង្វាក់ភ្លេងញាក់កន្ត្រាក់អារម្មណ៍ និងមានការតុបតែងខ្លួន បែបជនជាតិជប៉ុនផងដែរ។

BMO TRAPZ និង Yuri
បទ ”អារីកាតូ”

លើសពីនេះទៅទៀត តារាស្រីយូរី ក៏បានបញ្ជាក់ផងដែរថា ស្ទីលបែបជនជាតិជប៉ុននេះគឺជាប្រភេទបទថ្មី រសជាតិថ្មី សម្រាប់អ្នកគាំទ្រ ហើយបទនេះនឹងកាន់តែធ្វើឲ្យបង្កើននូវភាពសម្បូរបែបនៃបទចម្រៀងរបស់នាង បន្ទាប់ពីបទ”ស្វាបាប៊ូ” និងបទ”Crazy” ដែលជាបទចម្រៀងដែលនាងទើបនឹងបញ្ចេញកាលពីខែមុននេះ។

តារាស្រីរូបនេះបានបញ្ជាក់ទៀតថា ការបង្កើតស្ទីលថ្មីគឺមិនចង់ឲ្យអ្នកគាំទ្រធុញទ្រាន់ ហើយក៏ជាបទសម្រាប់ត្រៀមស្វាគមន៍រដូវក្តៅនេះផងដែរ។ នាងនៅតែរំពឹងដែរថា បទចម្រៀងថ្មីៗចុងក្រោយរបស់នាង នឹងនៅតែជាទីចាប់អារម្មណ៍របស់អ្នកគាំទ្រ ហើយនាងនិងក្រុមការងារនឹងនៅតែបន្តស្វែងរកអ្វីដែលថ្មី ប្លែកសម្រាប់ទស្សនិកជន នៅពេលខាងមុខនេះ។

គួរបញ្ជាក់ដែរថា ឈរជើងនៅផលិតកម្មសាន់ដេ តារាចម្រៀងយូរី គឺជាតារាចម្រៀងក្នុងលំដាប់ជួរមុខដែលមានស្នាដៃបទចម្រៀងសម្បូរបែប ពិសេសបទបែបញាក់កន្ត្រាក់អារម្មណ៍ជាច្រើន។ នាងកាន់តែមានហុងស៊ុយខ្ពស់ ក្រោយពីចាប់ដៃគូច្រៀងរាំជាមួយតារាចម្រៀង អ្នកនិពន្ធ និងផលិតករ លោក BMO

បទ ”អារីកាតូ”
BMO TRAPZ និង Yuri
BMO TRAPZ និង Yuri
BMO TRAPZ និង Yuri
BMO TRAPZ និង Yuri

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យូរី