សៀងហៃ៖ ពីឡុតស្រីម្នាក់នេះមានឈ្មោះថា Han Siyuan មានអាយុ ៣០ឆ្នាំ កើតនៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន។ មុននឹងមានភាពជោគជ័យដូចថ្ងៃនេះ នាងបានពុះពារឧបសគ្គគ្រប់បែបយ៉ាង ដើម្បីក្លាយខ្លួនជាកាពីទេនស្រីដ៏ជំនាញម្នាក់។

ដោយសារតែមានក្តីស្រមៃចង់ក្លាយជាពីឡុតល្អមួយរូប បានធ្វើឲ្យអ្នកស្រីសម្រេចចិត្តដាក់ពាក្យហ្វឹកហ្វឺនក្នុងវគ្គបណ្តុះបណ្តាលនៃការបើកយន្តហោះដំបូងក្នុងឆ្នាំ២០០៨

ពេលនោះនាងត្រូវប្រកួតប្រជែងសមត្ថភាពជាមួយស្រ្តី៤០០នាក់ទៀត ក្នុងសាលាបណ្តុះបណ្តាលតាមរយៈការធ្វើតេស្តកាយសម្បទាន (ការវាស់ប្រវែងជើងសមតាមក្បួនខ្នាតដែលបានកំណត់) និងការជំនាញផ្នែកភាសាអង់គ្លេស។

កាពីទេនស្រី Han Siyuan

បន្ទាប់ពីការប្រកួតប្រជែងដ៏ស្វិតស្វាញនេះ អ្នកនាង Han គឺជាស្ត្រីតែម្នាក់គត់ដែលត្រូវបានជ្រើសរើសយកទៅសិក្សាបន្តក្នុងមហាវិទ្យាល័យមួយនៅសៀងហៃ បន្ទាប់ពីបានឆ្លងកាត់វគ្គបណ្តុះបណ្តាលនេះ។ ចំណែកឯស្ត្រី៤០០នាក់ទៀតត្រូវវេចបង្វិចទៅផ្ទះវិញទាំងអស់។

សព្វថ្ងៃអ្នកស្រី Han គឺជាពីឡុតស្រីម្នាក់ក្នុងចំណោមពីឡុតស្រីសរុប ៧១៣នាក់ដែលមានក្នុងប្រទេសចិន។

ប៉ុន្តែបើប្រៀបធៀបចំនួនពីឡុតប្រុស និងស្រីក្នុងប្រទេសចិនគឺខុសគ្នាដូចមេឃនិងដី។ ពីឡុតប្រុសនៅក្នុងប្រទេសចិនសព្វថ្ងៃមានចំនួនសរុប ៥៥,០៥២នាក់ ខណៈ ពីឡុតស្រីមានត្រឹម ៧១៣នាក់ ប៉ុណ្ណោះ។

បើនៅក្នុងក្រុមហ៊ុនអាកាសចរណ៍ដែលអ្នកនាង Han ធ្វើការរៀងរាល់ថ្ងៃនេះ គឺក្នុងចំណោមពីឡុតសរុប៨០០នាក់ ក្នុងនោះមានតែ៨នាក់ប៉ុណ្ណោះជាពីឡុតស្រី។

យោងតាមការមានប្រសាសន៍របស់ពីកាពីទេនស្រីអាយុ៣០ឆ្នាំម្នាក់នេះបាននិយាយថា “ ខ្ញុំសាំនឹងការរស់នៅក្នុងពិភពរបស់មនុស្សប្រុសនេះហើយ”

កាពីទេនស្រី Han Siyuan

យោងតាមសារព័ត៌មាន ChannelNewsAsia បានបង្ហាញថា “ នៅក្នុងរយៈពេល២០ឆ្នាំខាងមុខ ប្រទេសចិននឹងត្រូវការពីឡុតជំនាញប្រមាណ ១២៨,០០០នាក់បន្ថែមទៀត"។

ជាទូទៅក្រុមហ៊ុនអាការចរណ៍ធំៗក្នុងប្រទេសចិន តែងតែចុះទៅជ្រើសរើសសិស្សឆ្នើម ដែលកំពុងរៀនក្នុងមហាវិទ្យាល័យបណ្តុះបណ្តាលបើកបរយន្តហោះ ឫ
កងអាកាសក្នុងប្រទេសចិនតែម្តង ដើម្បីយកពួកគេឲ្យមកធ្វើការក្នុងក្រុមហ៊ុន
របស់ខ្លួន។

កាពីទេនស្រីម្នាក់នេះបាននិយាយបន្តថា “ខ្ញុំពិតជាសង្ឃឹមថា ថ្ងៃមុខទៅនឹងមានការប្រកាសផ្សាយព័ត៌មានផ្សេងជាសាធារណៈ ស្តីពីថ្នាក់បណ្តុះបណ្តាលពីឡុតនេះ"។ដើម្បីអាចឲ្យអ្នកដែលមានបំណងក្លាយទៅជាពីឡុតមានឱកាសច្រើនក្នុងការយល់ដឹងបន្ថែម ជាពិសេសចំពោះប្អូនៗស្រីៗដែលមានក្តីស្រមៃចង់ក្លាយជាពីឡុតតែម្តង”៕

កាពីទេនស្រី Han Siyuan
កាពីទេនស្រី Han Siyuan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]