បរទេស៖ អ្នកគាំទ្រជាច្រើនខំតែរពឹងទុកថា តារាចម្រៀងប៉ុបដ៏ល្បីលោក Justin Bieber និងនាង Hailey Baldwin អាចនឹងរកក្តីសុខជាមួយគ្នាបាន ក្រោយពីអ្នកទាំងពីររៀបការរួច ក៏ប៉ុន្តែអ្វីៗបែរខកបំណងទៅវិញ ដោយនៅពេលនេះស្នេហារបស់អ្នកទាំងពីរ កំពុងតែមានភាពរង្គោះរង្គើហើយ។

ចាប់តាំងពី រឿងរ៉ាវអតីតសង្សាររបស់លោក Justin នាង Selena Gomez បានធ្លាក់ខ្លួនចូលមន្ទីរពេទ្យមក លោកក៏ចាប់ផ្តើមបង្ហាញកាយវិការប្លែកៗ យំនៅតាមទីសាធារណៈ ដូចចង់បង្ហាញឲ្យមហាជនដឹងថា លោកពិតជាស្តាយក្រោយដែលរៀបការជាមួយនាង Hailey។

តួយ៉ាង កាលពីជាងមួយអាទិត្យមុន លោក Justin Bieber ត្រូវបានប្រទះឃើញនៅក្នុងហាងមួយកន្លែង ជាមួយនាង Hailey Baldwin ដោយពេលនោះ អ្នកប្រម៉ាញ់រូបថត បានថតជាប់សកម្មភាពនាង Hailey កំពុងតែនិយាយលួងលោម និងយកដៃស្ទាបមុខលោក ហាក់កំពុងពន្យល់លោកនូវរឿងអ្វីមួយ។

ក្រោយមក បើតាមសម្តីអ្នកដែលនៅក្នុងហាងនោះផ្ទាល់ បានឲ្យដឹងថាតារាចម្រៀងរូបសង្ហាម្នាក់នេះ កំពុងតែពិបាកចិត្ត ដូចមនុស្សអស់សង្ឃឹមក្នុងជីវិតយ៉ាងដូច្នេះដែរ។

ទោះជាយ៉ាងណាក្តី Justin Bieber នៅតែបន្តមានអារម្មណ៍ និងបញ្ចេញកាយវិការបែបនេះ ដែលធ្វើឲ្យមហាជនកាន់តែព្រួយបារម្ភពីសុខទុករបស់លោក។ ម៉្យាងវិញទៀត រវាងអ្នកទាំងពីរបានលេចលឺ ធ្លាយដំណឹងថា បើJustin នៅតែមានអារម្មណ៍របៀបនេះបន្តទៀត អ្នកទាំងពីរនឹងអាចឈានដល់ផ្លូវលែងលះគ្នាជាមិនខាននោះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

សកម្មភាព Hailey លួងលោម Justin
Justin និង Hailey
Justin និង Hailey
Justin និង Hailey

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]