ថៃ៖ ពេលនេះរឿងរ៉ាវស្នេហាត្រីកោណរបស់តារាសម្តែងស្រី Matt Peranee លោក Songkarn និងតារាសម្តែងស្រី Aff Taksaorn ហាក់ដូចជាកំពុងតែឡើងកម្តៅខ្លាំងទៅៗ បន្ទាប់ពីលោក Songkarn បានចេញមុខមកសារភាពថាខ្លួនពិតជាបានចូលទៅចែចង់កញ្ញា Matt Peranee មុនមែន ក្រោយពីស៊ីញ៉េលិខិតលែងលះគ្នាដាច់ស្រេច ជាមួយនឹងភរិយាចាស់ Aff Taksaorn។

ហើយក្រោយពីផ្ទុះរឿងនេះមក ក៏មានអ្នកលេងបណ្តាញសង្គមជាច្រើន ជាពិសេសគឺនៅលើអ៊ីនស្តារក្រាម បាននាំគ្នារិះគន់ទៅកញ្ញា Mint Chalida ផងដែរ ថានាងក៏ជាអ្នកមានចំណែកពាក់ព័ន្ធយ៉ាងធំក្នុងរឿងនេះដែរ ព្រោះនាងគឺជាអនាគតប្អូនថ្លៃ Songkarn និងជាមិត្តសម្លាញ់របស់ Matt Peranee ។  

Mint Chalida

ក្នុងនោះ ក៏មានអ្នកលេងបណ្តាញសង្គមមួយចំនួន បាននាំគ្នាបញ្ចេញមតិយោបល់ផ្សេងៗគ្នាថា Mint Chalida តែងតែនាំអនាគតបងថ្លៃ និងមិត្តសម្លាញ់ឱ្យមកជួបគ្នាជារឿយៗរហូតឈានទៅដល់លោក Songkarn លែងលះប្រពន្ធ និង Matt Peranee ក៏មកបែកផ្លូវគ្នាជាមួយសង្សារថែមទៀត ស្របពេលព្រមៗគ្នាតែម្តង ហាក់ដូចជាមិនមែនជារឿងចៃដន្យ។ 

Songkarn Mint និង Matt ក្នុុងពិធីជប់លៀងមួយ
Mint គូស្នេហ៍ និង Songkarn ក្នុុងពិធីជប់លៀងមួយ

ប៉ុន្តែ ទោះបីជាមានការនិយាយដើមជាច្រើន ពីអ្នកលេងបណ្តាញសង្គមបែបនេះលោក Songkarn ក៏បានចេញមុខមកការពារអនាគតប្អូនថ្លៃថា Mint Chalida មិនបានពាក់ព័ន្ធគ្នាទេក្នុងរឿងនេះ ចំណែកឯ Matt Peranee ក៏មិនមែនជាជនទី ៣ ដែលធ្វើឱ្យលោកបែកបាក់គ្រួសារដែរ។ 

Aff និងកូនស្រី
Songkarn និងកូនស្រី

ហើយដូចគ្នានេះ កញ្ញា Matt Peranee ក៏បានបដិសេធផងដែរថា ការបែកគ្នាពីគូស្នេហ៍ ១៤ ឆ្នាំរបស់នាងក៏គ្មានពាក់ព័ន្ធជាមួយនឹងលោក Songkarn ដែរ។

ងាកទៅមើលកញ្ញា Mint Chalida វិញក៏បានឆ្លើយនូវចម្លើយដូចគ្នាថា នាងមិនបានមានចំណែកទាក់ទងទេក្នុងសម្ព័ន្ធភាពរបស់អ្នកទាំងពីរ ទោះបីជាម្ខាងជាបងថ្លៃ និងមិត្តស្លាប់រស់ក៏ដោយ។

ចុងក្រោយទោះបីជាបែបនេះក្តី បច្ចុប្បន្ននេះ មហាជនកំពុងតែនាំគ្នាសម្តែងការយល់ចិត្តទៅលើតារាសម្តែងស្រី Aff Taksaorn និងកូនស្រីយ៉ាងខ្លាំង ព្រោះត្រូវក្លាយជាស្រ្តីមេម៉ាយ និងហាក់ដូចជាភាគីដែលរងគ្រោះជាងគេ ក្នុងរឿងទំនាក់ទំនងមួយនេះ ខណៈពេលដែលកាលពីម្សិលមិញកញ្ញា Matt Peranee ក៏ទើបតែឆ្លើយដោយផ្ទាល់មាត់ថា នាងកំពុងតែសេពគប់មើលចិត្តគ្នាជាមួយនឹងលោក Songkarn ៕ 

Matt
Matt
Songkarn
Songkarn
ក្រុមមិត្តសម្លាញ់ Mint

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]